Pep ៖ Real Madrid រដូវកាលនេះ នឹងបាត់៥០ទៅ៦០គ្រាប់
- 2018-10-29 06:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep ៖ Real Madrid រដូវកាលនេះ នឹងបាត់៥០ទៅ៦០គ្រាប់
ចន្លោះមិនឃើញ
Pep Guardiola អ្នកចាត់ការក្រុម Man City មើលឃើញថា ការអវត្តមានរបស់ Ronaldo នឹងធ្វើឱ្យ Real Madrid បាត់បង់គ្រាប់បាល់ពី៥ឥទៅ៦០គ្រាប់ក្នុងរដូវកាលនេះ។
អតីតអ្នកចាត់ការក្រុម Barcelona ខាងលើបាននិយាយក្នុងបទសម្ភាសន៍មួយថា៖ “បើទោះជាមាន Ronaldo ឬអត់ក៏ដោយ Real Madrid នៅតែជាក្រុមខ្លាំងមួយដដែល។ គ្រាន់តែថា បើអត់ Ronaldo ពួកគេនឹងខាតគ្រាប់បាល់ពី៥០ទៅ៦០គ្រាប់ក្នុង១រដូវកាល។ ដោយនេះ សំណាងលើ វត្តមាន Ronaldo តែងតែរកបានគ្រាប់បាល់ទាំងនេះគ្រប់រដូវកាលកន្លងមក”។
យ៉ាងណាមិញ ក្រុម Real Madrid បច្ចុប្បន្ន កំពុងយ៉ាប់ខ្លាំងក្រោមការដឹកនាំរបស់លោក Julen ។ ឆ្លងកាត់ប៉ុន្មានមកនេះ នៅ La Liga ពួកគេមិនស្គាល់ជ័យជម្នះសោះ។ ក្រោយពីចាញ់ Barcelona ៥-១ យប់មិញ មានដំណឹងថាក្លឹបបានសម្រេចចែកផ្លូវជាមួយអ្នកចាត់ការ Julen បាត់ទៅហើយ។ ដោយអាចយក Conte មកជំនួសតំណែងនេះវិញ៕