ហ៊ុន​ ចាន់រាជ ​ផ្ដល់​គំនិត​ឱ្យ សុខ ធី ​ឈប់​វៃ​សង្វៀន​ខ្មែរ ​ទៅ​វៃ​នៅ​ថៃ ​និង One ​យក​លុយ​ទៅ​ណា​អស់

  • 2018-10-29 04:34:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហ៊ុន ចាន់រាជ ​ម្ចាស់​ក្លឹប Cambodia Top Team ​បាន​ផ្ដល់​យោបល់​ឱ្យ សុខ ធី ​ឈប់​វៃ​នៅ​សង្វៀន​ខ្មែរ ​ហើយ​ទៅ​វៃ​នៅ​ថៃ ​វិញ​ល្អ​ជាង ព្រោះ​នៅ​ទី​នោះ​គេ​ឱ្យ​តម្លៃ។ មួយ​វិញ​ទៀត ​បើ​ទៅ​វាយ​នៅ One ​ជាមួយ​លោក ​ក៏​យក​លុយ​ទៅ​ណា​មិន​អស់​ដែរ។

អ្នក​ប្រដាល់​វ័យ​ក្មេង​របស់កម្ពុជា សុខ ធី ត្រូវ​បាន​ចៅ​ក្រម​កាត់​ក្តី​ឲ្យ​ចាញ់​​កីឡាករ​ថៃ​ ធ្នូសឹកឡេក​ ​ដោយ​ពិន្ទុ​ក្នុង​ការ​ប្រកួត​លើក​ទី​២​ សន្សំ​ពិន្ទុ ពាន​រង្វាន់​នៅ​សង្វៀន​ CNC។ ការ​កាត់​ក្ដី​នេះ បាន​ធ្វើ​ឱ្យ​រូបគេ ​មិន​ពេញ​ចិត្ត ​ហើយ​ក៏​បាន​ដាក់​ពាក្យ​ត​វ៉ា​ជាមួយ​លទ្ធផល​នេះ​ដែរ។ ប្រសិន​បើ​មិន​មាន​អ្វី​ប្រែប្រួល​លើ​លទ្ធផល​នេះ​ទេ ​រូប​គេ​ប្រហែល​ពិចារណា​​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ពាន​រង្វាន់​នេះ​ហើយ។

ជាមួយ​គ្នា​នេះ​ដែរ ​លោក ហ៊ុន ចាន់រាជ ​ដែល​ធ្លាប់​នាំ សុខ ធី ​ទៅ​វាយ​នៅ One ​នោះ ​ក៏​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​ដែរ។ ដោយ​បាន​សរសេរ​សារ​នៅ​លើ Facebook ​ថា​ចង់​ឱ្យ សុខ ធី ​ឈប់​វៃ​នៅ​សង្វៀន​ខ្មែរ ​ហើយ​ទៅ​វាយ​នៅ​ថៃ​វិញ ព្រោះ​ថៃ​គេ​ឱ្យ​តម្លៃ​ជាង​ខ្មែរ។ លើស​ពី​នេះ ​លោក​ក៏​ចង់​ឱ្យ សុខ ធី ​ទៅ​វាយ​នៅ One ជាមួយ​ក្រុម Top Team ​ក៏​យក​លុយ​ទៅ​ណា​មិន​អស់​ដែរ៕

អត្ថបទ៖ មុន្នីរម្យ