Mourinho ថា Man Utd គួរតែចាញ់ ៦គ្រាប់តែបានសំណាងយោង

  • 2018-11-04 00:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បានហៅខ្លួនឯងថាជាអ្នកចាត់ការទូទៅមានសំណាងបំផុតនៅ Premier League ក្រោយអាចយកឈ្នះ Bournemouth យ៉ាងវេទនានៅសប្ដាហ៍ទី១១។

Mourinho

ក្រុមរហស្សនាមថាបិសាចក្រហមត្រូវពឹងលើគ្រាប់ចុងម៉ោងនាទី៩០+២របស់ Marcus Rashford បន្ទាប់ពីត្រូវម្ចាស់ផ្ទះនាំមុខ១គ្រាប់មុនតាំងពីដើមតង់ទីមួយ។ ទោះទទួលជ័យជម្នះមែនតែ Mourinho មិនបានសប្បាយចិត្តប៉ុន្មានទេហើយថាក្រុមលោកគ្រាន់តែមានសំណាងប៉ុណ្ណោះ។

"លទ្ធផលគូនេះគួរតែយើងចាញ់ ៦-២។ United ការពារអន់បំផុត។ យើងលេងជាក្រុម តែយើងមិនបានតាមដណ្ដើមបាល់ ឬក៏លេងដូចប្រកួតមុនៗ។ អ្នកតាមដានប្រកួតសឹងមិនជឿថាយើងលេងយ៉ាងលំបាកសប្ដាហ៍នេះ"។ Mourinho និយាយដូច្នេះ។

គួរបញ្ជាក់ថា Rashford ស៊ុតគ្រាប់ជ័យជម្នះនាទី ៩០+ ចំនួន២ដងឲ្យ Man Utd នៅ Premier League ស្មើគ្នាជាមួយវីរបុរស Scholes និង Robin van Persie៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម