Angelina Jolie និងកូនប្រុសសញ្ជាតិខ្មែរ Maddox ធ្វើទស្សនកិច្ចជុំវិញមហាវិទ្យាល័យក្នុងក្រុងសេអ៊ូល

  • 2018-11-04 02:58:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងហូលីវូដ Angelina Jolie និងកូនប្រុសសញ្ជាតិខ្មែររបស់នាង ត្រូវបានប្រទះឃើញនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅនេះ ទស្សនាវដ្ដី People បានធ្វើសេចក្ដីរាយការណ៍ថា តារាសម្ដែង Angelina Jolie និងកូនប្រុសច្បងរបស់នាង Maddox កំពុងស្ថិតក្នុងទីក្រុងសេអ៊ូល ក្នុងគោលបំណងធ្វើទស្សនកិច្ចជុំវិញមហាវិទ្យាល័យ រួមទាំងទៅទស្សនាកន្លែងលក់ម្ហូបអាហារក្នុងតំបន់ ដែលមានការចូលរួមពីកូនប្រុសម្នាក់ទៀតរបស់នាង (Pax) ផង​ដែរ។

គួរបញ្ជាក់ដែរថា Maddox ដែលគ្រប់គ្នាស្គាល់ថាជាកូនប្រុសច្បងសញ្ជាតិខ្មែរ របស់តារាសម្ដែង Angelina Jolie នោះ ត្រូវ​បានឲ្យដឹងថា បានរៀបភាសាកូរ៉េ ដោយសារតែរូបគេចាប់អារម្មណ៍ខ្លាំងទៅលើវប្បធម៌របស់ប្រទេសមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រិយមិត្តជាច្រើនក៏មានការងឿងឆ្ងល់ដែរថា តើ Maddox អាចនឹងមានគម្រោងចូលរៀនមហាវិទ្យាល័យក្នុងប្រទេសកូរ៉េនៅថ្ងៃមុខឬក៏យ៉ាងណាឡើយ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា