ប្រភេទនៃការធ្វើវីដេអូ ៣ បែប អ្នកធ្វើ Vlog ដំបូងៗអាចយកទៅសាកល្បងបាន
- 2018-11-05 12:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រភេទនៃការធ្វើវីដេអូ ៣ បែប អ្នកធ្វើ Vlog ដំបូងៗអាចយកទៅសាកល្បងបាន
ចន្លោះមិនឃើញ
ការធ្វើ Vlog បាននឹងកំពុងទទួលបានការពេញនិយមពីយុវវ័យជុំវិញពិភពលោក អ្នកខ្លះក៏បង្កើតជាមាតិកាចែករំលែកចំណេះដឹង ឬការរៀបរាប់ពីជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ ផ្អែកតាមអ្នកជំនាញបានបង្ហើបនូវតិចនិក ៣ បែបសម្រាប់មាតិកានៃប្រភេទវីដេអូខុសពីគ្នាដែលអាចទទួលបានចំណាប់អារម្មណ៍ខ្ពស់បំផុតពីអ្នកទស្សនា។
១.Screen-capture:
ប្រភេទនេះទាក់ទងនឹងការថតវីដេអូអេក្រង់មិនថាតែលើកុំព្យូទ័រឬទូរសព្ទ ក្នុងគោលដៅចែករំលែកចំណេះដឹង គន្លឹះ ឬតិចនិកនៃការប្រើប្រាស់ក៏ដូចជាដោះស្រាយបញ្ហាអ្វីមួយ។ ឈរលើចំណងជើងដែលគ្រប់គ្នានិយមស្វែងរកគឺ "How To_______" ដោយធ្វើបែបនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកទស្សនា ទៀតសោតក៏បង្កើនតួលេខនៃការរុករកលើ YouTube Channel របស់អ្នកច្រើនផងដែរ។
មិនតែប៉ុណ្ណោះក៏នឹងផ្តល់ឲ្យអ្នកទស្សនាអាច Embed វីដេអូនោះយកទៅបង្ហោះចែកចាយជាបន្តលើគេហទំព័រឬទីតាំងណាមួយ ពោលគឺតួលេខនឹងមានការកើនឡើងជាបន្តបន្ទាប់។ សម្រាប់កុំព្យូទ័រអ្នកអាចសាកល្បងកម្មវិធី CamStudio (Free) ឬ DU Recorder (Free) នៅលើទូរសព្ទ។
២.វីដេអូការសម្ភាសន៍:
អាចសម្ភាសន៍ផ្ទាល់ឬតាមប្រព័ន្ធ Online ជាមួយបុគ្គលសាមញ្ញឬបុគ្គលល្បីណាម្នាក់ក្នុងប្រព័ន្ធ YouTube ដោយចោទជាសំណួរទាក់ទងនឹងជ្រុងផ្សេងៗ ព្រោះនេះក៏ជាមធ្យោបាយងាយស្រួលក្នុងការបង្កើនទំហំអ្នកទស្សនាលើ Channel របស់អ្នកឲ្យបានច្រើនផងដែរ។
៣.Talking Head:
តិចនិកនេះគឺប្រភេទវីដេអូដែលបង្ហាញអ្នកទស្សនា ឲ្យឃើញមុខអ្នកតែត្រឹមពាក់កណ្ដាលខ្លួនខាងលើ តម្រូវឲ្យអ្នកត្រូវនៅមុខកាមេរ៉ា និងធ្វើការសំណេះសំណាល ផ្តល់គំនិតយោបល់ ការចែករំលែករឿងរ៉ាវជីវិត ឬជជែកពីទម្លាប់រស់នៅប្រចាំថ្ងៃជាដើម។ អ្វីដែលអ្នកត្រូវការគឺកាមេរ៉ាមួយដែលអាចថតវីដេអូកម្រិតច្បាស់ល្មមត្រឹម HD មានជើងទម្រដើម្បីងាយស្រួលផ្លាស់ទីតាំង និងចាប់ផ្តើមបើកគណនី YouTube របស់អ្នកផ្ទាល់តែម្តង។
ប្រភព: https://problogger.com/three-easy-video-formats-for-first-time-vloggers/?fbclid=IwAR3aNq5ZTJZvPhB1X00_GDtyqAYrVHG1CQCwexhWoVsFcfdi4uhbXI2Lh5o
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
៣ ចំណុចត្រូវដឹង បើសិន Microsoft ប្រកាសឈប់ Support Windows អ្នកកំពុងប្រើប្រាស់
នេះតម្លៃ iPhone 7|7Plus និង iPhone 8|8Plus កំពុងលក់តាមហាង