Samsung ត្រៀមកាត់មុខងារពិសេសលើ Galaxy S10 មកបំពាក់លើស្មាតហ្វូនធុនកណ្តាល
- 2018-11-08 13:58:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ត្រៀមកាត់មុខងារពិសេសលើ Galaxy S10 មកបំពាក់លើស្មាតហ្វូនធុនកណ្តាល
ចន្លោះមិនឃើញ
តាមចចាមអារ៉ាមកន្លងមកបានចុះផ្សាយថាត្រកូល Galaxy S ជំនាន់ក្រោយ នឹងមានបំពាក់នូវមុខងារស្កេនខ្ចៅដៃបង្កប់ក្រោមអេក្រង់ ប៉ុន្តែជាផ្នែកនៃយុទ្ធសាស្រ្តវាយលុកទីផ្សារក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung ក៏នឹងរចនាបញ្ចូលមុខងារពិសេសនេះទៅក្នុងស្មាតហ្វូនធុនកណ្តាលដូចគ្នា។
យោងតាមប្រភពក្រុមហ៊ុនផ្គត់ផ្គង់ទាំង Qualcomm និង MediaTek កំពុងដុតដៃដុតជើងជាខ្លាំងលើបច្ចេកវិទ្យា In-Display Fingerprint Scanner ដើម្បីឲ្យប្រាកដថាអាចដឹកជញ្ជូនចេញនូវឈីបរបស់ខ្លួនអំឡុងចុងឆ្នាំ ២០១៨ ឬចូលដើមឆ្នាំ ២០១៩ ជាកត្តាងាយស្រួលដល់ Samsung បញ្ចេញទាន់ពេលវេលានូវ Galaxy S10 និងតួអង្គរងធុនកណ្តាលផ្សេងទៀត។
សម្រាប់កាលបរិច្ឆេទចេញផ្សាយផ្លូវការពី Samsung អាចនឹងត្រូវអូសបន្លាយដល់ព្រឹត្តិការណ៍ MWC 2019 នាអំឡុងខែកុម្ភៈ ពោលគឺរំពឹងមាន Galaxy S10 និងប្រភេទធុនកណ្តាលមានបំពាក់មុខងារស្កេនខ្ចៅដៃបង្កប់ក្រោមអេក្រង់ប្រកាសព្រមគ្នាតែម្តង៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
Messenger នឹងទុកពេលឲ្យ ១០ នាទីដើម្បីលុបសារដែលផ្ញើចេញ
ស្មាតហ្វូន Oppo ប្រមាណ ១០០ លានគ្រឿងមានប្រើបច្ចេកវិទ្យាសាកថ្មរហ័ស VOOC