ដំណឹង​ល្អ MacBook Air ថ្មី​របស់ Apple អាច​កាត់ត​វីដេអូ​កម្រិត 4K បាន

  • 2018-11-11 01:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ចង់​បាន Laptop មាន​សមត្ថភាព​អាច​កាត់ត​រូបភាព និង​វីដេអូ​បាន​ល្អ​ MacBook Pro ជា​គោលដៅ ដែល​អ្នក​ប្រើប្រាស់​ជាច្រើន​គួរ​ទិញ។ ដោយ​មាន CPU មាន​ល្បឿន​ខ្លាំង រួម​ជាមួយ GPU ល្អ​ប្រសើរ ម៉ូដែល MacBook Air ថ្មី​អាច​បំពេញ​ការងារ​នេះ​បាន​។ 

វីដេអូ​បង្ហាញ​ក្នុង YouTube ដោយ​លោក Kraig Adams រៀបរាប់​ពី​លក្ខណៈសម្បត្តិ Laptop នេះ​ បាន​សម្គាល់​ពី​សមត្ថភាព​អាច​កាត់ត​វីដេអូ​កម្រិត 4K។ លោក​ប្រើ MacBook Air, RAM 8GB, SSD Storage 128GB រួម​ទាំង​មាន​ External 1TB Drive ពី​ក្រុមហ៊ុន SanDisk។ 

បើ​តាម​លោក Adams ការ​បំពេញ​ការងារ​របស់​ម៉ាស៊ីន​ មិន​សូវ​មាន​ភាព​ខុសគ្នា​ខ្លាំង​នោះ​ទេ ថ្វី​បើ MacBook Air ហាក់​យឺត​បន្តិច ដោយ​ចំណាយ​ពេល ១៥ នាទី ផលិត​វីដេអូ (Export) រយៈពេល ១០នាទី ខណៈ MacBook Pro ប្រើ​ពេល ៧ នាទី។ 

ខុសគ្នាមិន​ច្រើន​ណាស់​ណា​ទេ ប៉ុន្តែ​បើ​មាន​ច្រើន​វីដេអូ អាច​ត្រូវការ​កើន​រយៈពេល​ផលិត​។ យ៉ាងណាមិញ បើ​មិន​ចង់​ចំណាយ​ថវិកា​ច្រើន​លើ​ម៉ូដែល MacBook Pro 15 អ៊ីង អាច​ពិចារណា Laptop មួយនេះ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Ubergizmo   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី