សុខៗ​ផ្ទុះ​ឆេះ iPhone X មួយ​លេង ​ក្រោយ Update ឡើង iOS 12.1 ថ្មីថ្មោង

  • 2018-11-14 13:43:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X មួយ​គ្រឿង​បាន​ផ្ទុះ​ឆេះ​នៅ​ទឹក​ដី​សហរដ្ឋអាមេរិក បន្ទាប់​ពី​ Update ឡើង​ជំនាន់ iOS 12.1។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ទីក្រុង Federal Way រដ្ឋ Washington ​លើ​ម្ចាស់​ទូរសព្ទ​ឈ្មោះ Rahel Mohamed ​ដែល​បាន​ប្រើប្រាស់​ជា​ធម្មតា​រយៈ​ពេល ១០ ខែ​រួច​មក​ហើយ។

ក្រោយ​កើត​ហេតុ​សារព័ត៌មាន Gadgets 360 បាន​ទាក់ទង​ទៅ Mohamed ដោយ​លោក​ក៏​បាន​ប្រាប់​ថា៖ "កាល​ពី​ដើម​ឆ្នាំ ២០១៨ ​ខែ​មករា​ខ្ញុំ​បាន​ទិញ iPhone មួយ​នេះ​មក​ប្រើប្រាស់​ជា​ធម្មតា"។ គាប់​ជួន iPhone X ដែល​កំពុង​ដំណើរការ Update ឡើង iOS 12.1 ទាំង​កំពុង​ពេល​សាក​ថ្ម លោក​បន្ត៖ "ពេល​នោះ​ស្រាប់​តែ​មាន​ផ្សែង​ហុយ​ចេញ​មក​ខាង​ក្រៅ ប៉ុន្តែ​គ្រា​ដែល​ម៉ាស៊ីន Update ចប់​ហើយ​ក៏​ស្រាប់​តែ​មាន​ភ្លើង​ឆេះ​ឡើង​តែ​ម្តង"។

យ៉ាងណាមិញ Mohamed ក៏​បញ្ជាក់​ជា​មុន​ដែរ​ថា​ខ្សែ Lightning និង​ឧបករណ៍​សាក (Adapter) គឺ​សុទ្ធ​ជា​របស់​ផ្លូវការ​ចេញ​ពី Apple បែប​នេះ​ហើយ​លោក​ក៏​សម្រេច​បញ្ជូន​ម៉ាស៊ីន​ឲ្យ​ទៅ​ក្រុមហ៊ុន Apple ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត។ ជា​សារ​ឆ្លើយតប​លើ Twitter ខាង​ផ្នែក Apple Support ក៏​និយាយ​ថា​នោះ​ជា​រឿង​ហេតុ​ដែល​មិន​រំពឹង​ថា​អាច​នឹង​កើត​មាន ហើយ​ពួក​យើង​នឹង​ដោះស្រាយ​ឲ្យ​បាន​ឆាប់ៗ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gadgets.ndtv   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី