ជិតបើកហើយ! ខុនដូទីតាំងខ្លាញ់កៀកអ៊ីអន ១ តែតម្លៃវិញថោកជាងទីផ្សារ
- 2018-11-16 06:41:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតបើកហើយ! ខុនដូទីតាំងខ្លាញ់កៀកអ៊ីអន ១ តែតម្លៃវិញថោកជាងទីផ្សារ
ចន្លោះមិនឃើញ
ខុនដូថ្មីកម្ពស់ ១៨ជាន់ ជិតលេចមុខឡើងមួយទៀតហើយក្នុងសង្កាត់ទន្លេបាសាក់ ដែលដើររយៈពេលតែ ៣នាទី ប៉ុណ្ណោះពីផ្សារទំនើបអ៊ីអន ១ ហើយត្រៀមរៀបចំសម្ពោធលក់នៅថ្ងៃទី១៨ វិច្ឆិកា ខាងមុខ។
ក្រៅពីស្ថិតក្នុងទីតាំងកណ្ដាលក្រុងភ្នំពេញហើយ UNO26 Residence នេះ ក៏ហាក់មានតម្លៃទាបជាងខុនដូដទៃ ដែលស្ថិតក្នុងទីតាំងប្រហាក់ប្រហែលគ្នា ដោយតម្លៃចាប់ពី ១ ៨៥០-៣ ៤៥០ដុល្លារ ក្នុង ១ ម៉ែត្រការ៉េទៅតាមទីតាំងផ្សេងៗគ្នា។
លោក Wong Hong Lee នាយកគ្រប់គ្រង UNO26 Residence បានឱ្យដឹងថា៖ "ក្រៅពីទីតាំង ចំណុចមួយដែលល្អសម្រាប់យើងនោះគឺតម្លៃ។ ខ្ញុំអាចនិយាយបានថា តម្លៃប៉ុណ្ណេះ សម្រាប់ទីតាំងកណ្ដាលក្រុងអ៊ីចឹង គឺពិបាករក ព្រោះតាមទីផ្សារ ១ម៉ែត្រការ៉ ខ្ទង់ ២ ០០០ដុល្លារ ឡើងហើយ"។
UNO26 Residence រចនាឡើងតាមបែបសិង្ហបុរី និងកម្ពុជាលាយបញ្ចូលគ្នា ដោយមាន ៤ ប្រភេទគឺ បន្ទប់បែប Studio បន្ទប់មាន ១ បន្ទប់គេង បន្ទប់មាន ២ បន្ទប់គេង និងបន្ទប់ Duplex ដែលសរុបទាំងអស់មានត្រឹមតែ ៧០ Unit ល្អសម្រាប់អ្នកចូលចិត្តភាពឯកជន។
លើសពីនេះ ខុនដូដែលគ្រប់គ្រងការសាងសង់ដោយក្រុមហ៊ុនពីសិង្ហបុរីខាងលើ ក៏មានអាងហែលទឹក ក្លឹបហាត់ប្រាណ កន្លែងក្មេងលេង កន្លែងអាំងសាច់ជាដើម ដោយគ្រោងនឹងចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ ២០១៩ និងបញ្ចប់ក្នុងរយៈពេលពី ១៨-២៤ ខែ ក្រោយ៕