តោះ​! ដឹង​ពី​ចំណាប់​អារម្មណ៍​របស់​ឪពុក​ សុខ​ ធី​ វិញ​ម្ដង​

  • 2018-11-16 07:52:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសបុក​ ក៏​ដូច​ជា​សារព័ត៌​មាន​ច្រើន​លើក​ឡើង​អំពី​ការ​ហ្វឹកហាត់​ ការ​តាំង​ចិត្ត​ ការ​ត្រៀម​ខ្លួន​ និង​ចំណាប់​អារម្មណ៍​កីឡាករ​ផ្ទាល់​ ឬ​គ្រូ​បង្វឹក​របស់​ សុខ​ ធី។​ ឥលូវ​នេះ​មក​ដឹង​ពី​អារម្មណ៍​​ឪពុក​របស់​កីឡាករ​រូប​នេះ​វិញ​ម្ដង ​ទាក់ទិន​ទៅ​និង​ការ​ប្រកួត​ស្អែក​នេះ​ប៉ះ​ ឡឺតសិលា។​

សុខ​ ធី​ អោបឪពុកម្ដាយ មុនចេញទៅឥណ្ឌូណេស៊ី

លោក​ សុខ​ ញិល​ បាន​ឲ្យ​ដឹង​ថា​ ការ​ប៉ះ​គ្នា​ជា​មួយ​ ឡឺតសិលា​ លើក​ទី២​នេះ​ លោក​មិន​មាន​ការ​បារម្ភ​អ្វី​នោះ​ទេ​ ព្រោះ​អី​ឃើញ​កូន​ហ្វឹកហាត់​បាន​ល្អ​ និង​យូរ។​ កីឡា​ប្រដាល់​នេះ​សំខាន់​លើ​ការ​ហាត់​នេះ​ឯង​ បើ​នរណា​ហាត់​បាន​ល្អ​ ពេល​ប្រកួត​ក៏​ល្អ​ដូច​គ្នា។​

ឪពុក​របស់​ សុខ​ ធី​ ខាង​លើ​នេះ​បន្ថែម​ថា​ លើក​នេះ​សង្ឃឹម​ច្រើន​ថា​នឹង​អាច​ទទួល​បាន​ជ័យជម្នះ​នា​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ឥណ្ឌូណេស៊ី​នេះ​ ព្រោះ​បើ​ប្រៀបធៀប​និង​លើក​មុន​នេះ​ គឺ​ហាត់​ល្អ​ជាង​ឆ្ងាយ​ណាស់។​ លោក​ក៏​សំណូមពរ​ដល់​មហាជន​ទាំង​អស់​ឲ្យ​ជួយ​គាំទ្រ​ការ​ប្រកួត​មួយ​នេះ​ ដោយ​សារជា​ការ​ប្រកួត​តំណាង​ឲ្យ​ប្រទេស​កម្ពុជា។​

សុខ​ ធី​ និង​ឪពុកម្ដាយ

រំលឹក​ដែរ​ថា​ អ្នក​លេង​គុន​ខ្មែរ​ សុខ​ ធី​ នឹង​ត្រូវ​ឡើង​សង្វៀន​នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី​ នា​ថ្ងៃ​ស្អែក​នេះ​ជា​មួយ​ខ្លា​ចាស់​របស់​ថៃ​ ឡឺតសិលា​ ជា​លើក​ទី២​ក្នុង​កម្មវិធី​ One Championship​ ចាប់​ពី​ម៉ោង​៥ល្ងាច​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី