ដៃ​គូ​ជំនិត Steve Jobs លើក​សរសើរ Apple រួច​បាញ់​ចំៗ​លើ​ស្មាតហ្វូន Android

  • 2018-11-16 11:47:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Steve Wozniak ត្រូវ​បាន​ស្គាល់​ជា​ស្ថាបនិក​មួយ​ដែល​ចូលរួម​ជាមួយ Steve Jobs ក្នុង​ការ​ផ្ដួចផ្ដើម​បង្កើត​នូវ​ក្រុមហ៊ុន Apple។ នា​កិច្ច​សម្ភាសន៍​ជាមួយ CNBC បុរស​វ័យ ៦៨ ឆ្នាំ​បាន​ជជែក​ពី​ប្រធានបទ​មួយ​ចំនួន រួម​ទាំង​ការ​យល់​ឃើញ​ពី​ Apple នា​ពេល​បច្ចុប្បន្ន។

Woz បាន​សង្កត់​ធ្ងន់​ថា​លោក​ពេញ​ចិត្ត​ការ​ដែល Apple បន្ត​ឲ្យ​មនុស្ស​ឈរ​លើ​បច្ចេកវិទ្យា​ហើយ​ក៏​ជា​រឿង​ដែល​លោក Steve Jobs ក៏​នឹង​មាន​មោទនភាព​ជាមួយ Apple មក​ទល់​ថ្ងៃ​នេះ។ បុរស​សញ្ជាតិ​អាមេរិក​មាន​ប្រសាសន៍​ថា៖ "ខ្ញុំ​ជឿ​ថា​គាត់ (Jobs) ក៏​ពិត​ជា​រីករាយ​ជាមួយ​ក្រុមហ៊ុន​មក​ទល់​សព្វថ្ងៃ ​ព្រោះ​អតិថិជន​ចាំ​បាច់​ត្រូវ​តែ​សំខាន់​ជាង​បច្ចេកវិទ្យា ពោល​គឺ​អ្នក​មិន​សម​ក្លាយ​ជា​ជនរងគ្រោះ​ដោយ​សារ​សារ​បច្ចេកវិទ្យា​ទេ ប៉ុន្តែ​យើង​ត្រូវ​ប្រើប្រាស់​វា​ដើម្បី​បំពេញ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ជា​រួម​នេះ​ជា​អ្វី​ដែល Steve តែងតែ​ចង់បាន"។

លោក​ក៏​បាន​លើក​ការ​ប្រៀបធៀប​ដល់​គូ​ប្រជែង​ដទៃ ដោយ​យល់​ថា​ពួក​គេ​ពុំ​មាន​ការ​បង្កើត​អ្វី​ដែល​ថ្មី ផ្ទុយ​ទៅ​វិញ​ត្រឹម​តែ​ជា​មុខងារ​ធ្វើ​ឲ្យ​មនុស្ស​រីករាយ​តែ​ប៉ុណ្ណោះ។ ជា​ឧទាហរណ៍​លើ​ប្រភេទ​ស្មាតហ្វូន Android ភាគ​ច្រើន អ្នក​អាច​បង្ហាញ​ស្នាម​ញញឹម​ដើម្បី​ឲ្យ​កាមេរ៉ា​ចាប់​ផ្តិត​យក​រូបភាព។ Woz និយាយ​ថា​វា​ត្រឹម​ជា "មុខងារ​សប្បាយ​រីករាយ" ប៉ុន្តែ​ពុំ​មែន​ជា "អ្វី​ដែល​បង្កើត​ថ្មី" នោះ​ទេ។

ការ​បង្កើត​ថ្មី​ដ៏​ពិត​ប្រាកដ គឺ​អាច​ផ្លាស់ប្តូរ​ការ​រស់​នៅ​របស់​មនុស្ស ក្នុង​ឧទាហរណ៍​សាមញ្ញ​មួយ​របស់​លោក ស្ថាបនិក​រូប​នេះ​នឹក​ដល់​ប្រព័ន្ធ Apple Pay ជាមួយ Touch ID ។ លោក​ប្រាប់​ថា៖ "ក្រុមហ៊ុន​ដទៃ​បាន​ត្រឹម​តែ​ចម្លង​តាម Apple ដោយ​ Apple គឺ​ជា​ក្រុមហ៊ុន​ដំបូង​ដែល​បង្កើត​ប្រព័ន្ធ​ទូទាត់​ទំនិញ​ងាយ​ស្រួល​បង្អស់ ដោយ​មិន​ចាំ​បាច់​បើក​ទូរសព្ទ មិន​ចាំ​បាច់​ដោះ​សោ មិន​ចាំ​បាច់​ស្វែង​រក App មិន​ចាំ​បាច់​វាយ​បញ្ចូល​កូដ​សម្ងាត់ Credit Card ជា​រួម​អ្នក​ត្រឹម​លើក​ទូរសព្ទ​ដាក់​លើ​ឧបករណ៍​មួយ​ហើយ​ដាក់​ម្រាម​ដៃ​ខាង​លើ​នោះ​ដើម្បី​បញ្ជាក់​ជា​ការ​ស្រេច"។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ កៅ រក្សា