កូរ​គ្នា​សាហាវ! ខំ​អរ​ស្មាន​ iPhone 7 Plus ដល់​បើក​ប្រអប់​មក​ចង់​យំ​ក៏​​លែង​ចេញ

  • 2018-11-21 12:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​មួយ​ដែល​ទទួល​បាន​ការ​ទស្សនា​ជាង ៥ លាន​ដង​នៅ​លើ YouTube បង្ហាញ​ពី​សកម្មភាព Prank ​ថ្ងៃ​ខួប​កំណើត​ក្មេង​ប្រុស​ដ៏​អស់​សំណើច​មួយ តាម​រយៈ​ការ​បញ្ឆោត​ដាក់​ប្រអប់ iPhone 7 Plus ពណ៌​ខ្មៅ។

ដំបូង​ឡើយ​ម្ចាស់​ខួប​ហាក់​អបអរ​សប្បាយ​រីករាយ សើច​បិទ​មាត់​មិន​ជិត ដោយ​គិត​ថា​ឪពុក​ម្តាយ​បាន​ទិញ iPhone សេរ៊ី​ថ្មី​សម្រាប់​ថ្ងៃ​ពិសេស​របស់​ខ្លួន ប៉ុន្តែ​ពេល​បែរ​ប្រអប់​មក​ស្រាប់​តែ​ឃើញ​ទូរសព្ទ Samsung Keystone បិទ​ជាប់​នឹង​ស្កុត​តម្លៃ​ជាង ១០ ដុល្លារ​ទៅ​វិញ។

មិន​ជា​អ្វី​នោះ​គ្រាន់​ជា​ការ​លេង​សើច​ឲ្យ​ផ្ទុះ​សំណើច​តែ​ប៉ុណ្ណោះ ផ្ទុយ​ទៅ​វិញ​ក្មេង​ប្រុស​ម៉ាប់​ចុង​ក្រោយ​បាន​ទទួល iPhone 7 ពណ៌​ក្រហម​ដ៏​ស្រស់​ស្អាត​ដូច​បំណង​ប្រាថ្នា​ពិត​មែន។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា