១០ឆ្នាំ នៅខ្មែរពិតជាជោគជ័យមែន Teapot ប្រកាសចែកលុយ ចែកឡានមានបានគ្រប់គ្នា
- 2018-11-20 02:42:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ឆ្នាំ នៅខ្មែរពិតជាជោគជ័យមែន Teapot ប្រកាសចែកលុយ ចែកឡានមានបានគ្រប់គ្នា
ចន្លោះមិនឃើញ
Teapot បានប្រកាសនូវកម្មវិធីមួយដ៍ធំ គឺការចាប់រង្វាន់ផ្ដល់សំណាងដែលមានឈ្មោះថា “ធីផតគម្រប់ខួប ១០ ឆ្នាំ ចែកលុយ ចែកឡាន មានបានគ្រប់គ្នា សរុបច្រើនជាង ៣៥០ ០០០ ០០០ រៀល” កាលពីថ្ងៃ ១៥ វិច្ឆិកា ក្នុងឱកាសគម្រប់ខួប ១០ឆ្នាំ ដើម្បីអរគុណដល់ដៃគូចែកចាយ និងបង្ហាញពីភាពជោគជ័យ របស់ខ្លួន។
សម្រាប់រង្វាន់ធំនៅវគ្គផ្ដាច់ព្រ័ត្រនឹងទទួលបានរថយន្ត Mazda CX-5 ២០១៩ មួយគ្រឿង ងាយៗដោយលោកអ្នកគ្រាន់តែបំពេញឈ្មោះ អាសយដ្ឋាន លើសម្បកផលិតផលធីផតទឹកដោះគោខាប់ ឬ ទឹកដោះគោស្រស់ធីផតអ៊ិចស្ត្រា ដាក់ក្នុងធុងឆ្នោតដែលនៅជិតបំផុតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ០១ មិថុនា ២០១៩ ។
អបអរភាពមានបានលើកដំបូងសម្រាប់អតិថិជនក្នុងមួយតំបន់ៗ (ភ្នំពេញ កំពង់ចាម បាត់ដំបង កំពត និងសៀមរាប ) លោកអ្នកមានឱកាសឈ្នះទឹកប្រាក់ ១លានរៀល ចំនួន ១០ រង្វាន់ និងរង្វាន់ធំ ១០លានរៀល ចំនួន ១រង្វាន់។
ដើម្បីអបអរភាពមានបានម្តងទៀតសម្រាប់អតិថិជនទូទាំងប្រទេសក្នុងវគ្គផ្ដាច់ព្រ័ត្រ អ្នកមានឱកាសឈ្នះម្តងទៀត ដែលកម្មវិធីនឹងធ្វើការចាប់រង្វាន់នៅរាជធានីភ្នំពេញនៅថ្ងៃទី ០២ មិថុនា ឆ្នាំ២០១៩ក្នុងកម្មវិធីតន្ត្រីសម័យទំនើប MYTV A1 Twist ជាមួយនឹងរង្វាន់ទឹកប្រាក់ ១ លានរៀល ១០ រង្វាន់ និងរង្វាន់ធំរថយន្ត Mazda CX-5 2019 មួយគ្រឿង។
ធីផត នឹងខិតខំមន្ថែមដើម្បីពង្រឹងគុណភាពផលិតផលអោយកាន់តែល្អ មានគុណភាពខ្ពស់ រួមទាំងមានកម្មវិធីប្រម៉ូសិនពិសេសៗឲ្យកាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់កម្ពុជា ដែលតែងតែគាំទ្រផលិតផលធីផតតាំងពីដើមរៀងមក។
អត្ថបទជាប់ទាក់ទង៖ ក្រោយជោគជ័យ ធីផត ជប់លៀងខួប ១០ ឆ្នាំម្តងឱ្យដៃគូចែកចាយគ្រប់ខេត្តក្រុង
សម្រាប់ព័ត៌មានបន្ថែម 099 211 311 ឬទៅកាន់ Facebook Page: FN.CambodiaOfficialPage ៕