កុងត្រា​សល់​ខ្លី Man City និង Juventus ចង់​ឆក់​យក Jordi Alba

  • 2018-11-27 07:40:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Jordi Alba ជា​កីឡាករ​មួយ​រូប​ដែល​មាន​ការ​ចង់​បាន​ច្រើន​ពី​ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប។ កិច្ចសន្យា​របស់​គេ​នឹង​អស់​ពេល​ចប់​រដូវកាល​ក្រោយ ហើយ​មាន​ក្លឹប​ធំ​ពីរ​ចង់​បាន​គេ​គឺ Man City និង Juventus។

តាម​ប្រភព​ក្លឹប​ធំ​ទាំង​ពីរ​កំពុង​តែ​តាម​យ៉ាង​កៀក​​អំពី​ព័ត៌មាន​របស់ Alba។ លោក Pep Guardiola ដែល​ជា​អ្នក​ចាត់​ការ​របស់ Man City ជឿជាក់​ Alba មាន​សមត្ថភាព​គ្រប់គ្រាន់​​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​របស់​លោក។

នៅ​ក្នុង​ក្លឹប Barcelona នៅ​តំបន់​ការពារ​ឆ្វេង​គ្មាន​នរណា​វ៉ា​ដាច់​ Alba ឡើយ ហើយ​គេ​ក៏​មាន​​ទម្រង់​ល្អ​លេង​ស៊ី​ជាមួយ Lionel Messi ផង​ដែរ។ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​បាន​ប្រាប់​ថា ចំពោះ​ព័ត៌មាន​ពង្រីក​កុងត្រា​ថ្មី​របស់​គេ​មិន​ទាន់​មាន​ទេ។ គេ​ក៏​មិន​យល់​ថា​ក្លឹប​កំពុង​គិត​អ្វី​លើក​គេ​ ហើយ​ក៏​ជា​រឿង​ចម្លែក​ ព្រោះ​រយៈពេល​កុងត្រា​ក៏​មិន​សល់​វែង​ទៀត​ដែរ។ Jordi Alba បញ្ជាក់​ថា គេ​​មាន​បំណង​ចង់​បញ្ចប់​អាជីព​នៅ Barca៕​

ប្រភព៖ Sport English   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ