ផល​ សោភ័ណ្ឌ​ និយាយ​ពី​ការ​ហាត់​អ្វី​ខ្លះ​ ពេល​ដំឡើង​ទម្ងន់​៦៥​

  • 2018-11-29 03:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បីឈ្មោះ​ ផល​ សោភ័ណ្ឌ​ និយាយ​ពី​ការ​ដំឡើង​ទម្ងន់​មក​លេង​ ៦៥​គីឡូក្រាម​វិញ​ និង​ប្រាប់​ពី​ការ​ហ្វឹកហាត់​មួយ​ចំនួន​ទៀត​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​ទម្ងន់​ថ្មី​នេះ។​

កីឡាករ​ ផល សោភ័ណ្ឌ​

សោភ័ណ្ឌ​ ប្រាប់​ឲ្យ​ដឹង​ថា​ មូលហេតុ​ឡើង​ទម្ងន់​មក​វ៉ៃ​ ៦៥​គីឡូក្រាម​វិញ​នេះ​ គឺ​ដោយ​សារ​មិន​ពិបាក​សម្រក​ច្រើន​គីឡូ​ ព្រោះ​បច្ចុប្បន្ន​ហាត់​យូរ​ទៅ​ឡើង​សាច់​ផង​ ហើយ​ណា​មួយ​ទម្ងន់ចាស់​វ៉ៃ​យូរ​ដែរ​ហើយ​ ដូច្នេះ​ខ្ជិល​សម្រក់​សាក​វ៉ៃ​តែ​ម្ដង​ទៅ។​

អ្នក​លេង​កែង​ពិឃាដ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ទម្ងន់​ថ្មី​នេះ​ក៏​ពិបាក​ដែរ​ ព្រោះ​អី​ខ្លួន​តួច​ជា​គេ​ បើ​ពី​មុន​លេង​ត្រឹម​ ៦៣,៥​ មាឌ​ប្រហាក់ប្រហែល​គ្នា។​ ចំពោះ​ការ​ត្រៀម​ខ្លួន​វិញ​ ជើង​ខ្លាំង​រូប​នេះ​ថា​ ត្រូវ​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន​ ជា​ពិសេស​កម្លាំង​ស៊ុហ្វ​ ព្រោះ​អី​អ្នក​វ៉ៃ​ទម្ងន់​នេះ​ភាគ​ច្រើន​គេ​ទម្លាក់​មក​ពី​គីឡូ​ ៦៧-៦៨​ ឯណោះ។​

ផល​ សោភ័ណ្ឌ​ ពេលឈ្នះថៃ

រំលឹក​ដែរ​ថា​ កីឡាករ​ ផល​ សោភ័ណ្ឌ​ ពីរ​ប្រកួត​ចុង​ក្រោយ​នេះ​វ៉ៃ​លើ​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​ ដោយ​ឈ្នះ​ នឹងត្រាកកាន​ នៅ​សង្វៀន​ CNC​ និង​ឈ្នះ​ថៃ​ Kumpet​ ឯ​សង្វៀន​បាយ័ន​ កាល​ពី​សប្ដាហ៍​មុន៕​

វីដេអូ៖

'

អត្ថបទ៖ នួន ស៊ីណា​