ឆ្ងាញ់មាត់ហើយ! U.S. Foods Week នៅកម្ពុជា ហាងល្បីឈ្មោះ ១៦កន្លែងប្រូម៉ូសិនម្ហូប និងស្រាអាមេរិកជាពិសេសម៉ង
- 2018-12-03 07:17:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្ងាញ់មាត់ហើយ! U.S. Foods Week នៅកម្ពុជា ហាងល្បីឈ្មោះ ១៦កន្លែងប្រូម៉ូសិនម្ហូប និងស្រាអាមេរិកជាពិសេសម៉ង
ចន្លោះមិនឃើញ
ដូចអ្នកទាំងអស់គ្នាបានដឹងរួចមកហើយ បើយើងនិយាយពីសហរដ្ឋអាមេរិក គឺមានរឿងរ៉ាវជាច្រើនដែលគេតែងតែនិយាយដូចជា ខ្សែភាពយន្តហូលីវូដ ការងារវិស្វកម្មធំៗ អគារខ្ពស់ៗ និងជាទីកន្លែង សម្រាប់ដំណើរកម្សាន្តទេសចរណ៍។ តែទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក គឺមានអ្វីលើសនេះជាច្រើនសន្ធឹកសន្ធាប់ទៀត។ សព្វថ្ងៃនេះអាហារជាច្រើនធ្វើឡើងពីគ្រឿងទេស ដែលនាំចូលពីអាមេរិក បានកំពុងបង្កើតភាពទាក់ទាញទៅក្នុងប្រទេសកម្ពុជា។ ម៉្លោះហើយបានជា កម្មវិធីដែលមានឈ្មោះថា U.S. Food Week ត្រូវបានចាប់ផ្ដើមសម្ពោធ ជារូបរាងឡើងនៅទីក្រុងភ្នំពេញ ។
អស់រយៈពេលជាង ៥ឆ្នាំកន្លងមកហើយ ដែលគ្រប់សកម្មភាពទាំងអស់ត្រូវបានធ្វើឡើងដើម្បីនាំយកមកនូវ គ្រឿងផ្សំដើមពិតប្រាកដពីអាមេរិក មកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បី ទាក់ទាញចំណាប់អារម្មណ៍របស់អ្នករស់នៅទីក្រុង និងម្ចាស់ភោជនីយដ្ឋាននានា។ ពិភពលោកបានសរសើរមិនដាច់ពីមាត់ថា សាច់គោ និង ដំឡូងបារាំងអាមេរិក គឺមានរសជាតិឆ្ងាញ់។ បន្លែនៅរដ្ឋកាលីហ្វ័រញ៉ា សណ្ដែកខៀវស្ងួត សណ្ដែក និងសណ្ដែកស្ងួត ដែលមានប្រភពពីអាមេរិក ក៏មានស្រាផងដែរនោះ គឺត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំ ដើម្បីធ្វើមានចំណង់ក្នុងការបរិភោគអាហារកាន់តែកើនឡើង ពីអ្នករស់នៅទីក្រុង និងប្រជាជននៅក្នុងប្រទេសកម្ពុជា។
ការនាំចូលចំណីអាហារ ពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជាត្រូវបានកើនឡើងទ្វេដង គឺចាប់ពី ១០,៣ លានដុល្លា ក្នុងឆ្នាំ ២០១៣ ដល់១៩,៦លានដុល្លារ ក្នុងឆ្នាំ២០១៧។ ការកើនឡើងនូវតម្រូវការនេះគឺបញ្ជាក់ឱ្យឃើញពីការកើនរីកលូតលាស់ពីបណ្ដា ចុងភៅទាំងឡាយក្នុងការផ្ដល់ម្ហូបអាហារ ដើម្បីបំពេញតម្រូវការខុសៗគ្នារបស់អតិថិជននៅក្នុងប្រទេសកម្ពុជា។
សប្ដាហ៍នេះ កម្មវិធីនេះបានចាប់ផ្ដើមនៅ វិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) ជាមួយនឹងសិក្ខាសាលាបណ្ដុះបណ្ដាលបច្ចេកទេសចំនួនពីរដង សម្រាប់មេចុងភៅ ដែលចង់បង្កើនជំនាញរបស់ខ្លួន។ កម្មវិធីទាំងអស់នេះត្រូវបានរៀបចំឡើងដោយ សហព័ន្ធនាំចេញសាច់របស់សហរដ្ឋអាមេរិក និងវិទ្យាស្ថានម្ហូបអាហារអាមេរិក ដែលជាសេវាកម្មឧស្សាហកម្មទៅកាន់ក្រុមប្រឹក្សាសណ្ដែកបារាំងស្ងួតរបស់សហរដ្ឋអាមេរិក (U.S. Dry Bean Council)។ សិក្ខាសាលាបណ្ដុះបណ្ដាលនីមួយៗ ត្រូវបានចូលរួមដោយមេចុងភៅប្រហែលជាង ២០នាក់ ។
ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១២ ខែធ្នូ អ្នករៀបចំកម្មវិធី U.S. Foods Week នឹងធ្វើការយ៉ាងសកម្មជាមួយបណ្ដាដៃគូអ្នកនាំចូល មេចុងភៅ និងភោជនីយដ្ឋាននៅក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញ ពីសកម្មភាព ជាបន្តបន្ទាប់ ដែលបង្ហាញពីផលិតផលម្ហូបអាហាររបស់សហរដ្ឋអាមេរិក។
ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៩ ខែធ្នូនេះ ភោជនីយដ្ឋានឈានមុខចំនួន ១៦ កន្លែងនៅទូទាំងរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីពិសេសប៉្រូម៉ូសិនទៅលើមុខម្ហូបសម្រាប់ អាហារ និងស្រារបស់អាមេរិក។
ក្នុងអំឡុងពេលចុងសប្ដាហ៍ថ្ងៃទី ១ និងទី ២ ខែធ្នូ ក្រុមការងារគណៈកម្មការនឹងទៅធ្វើទស្សនកិច្ចនៅភោជនីយដ្ឋាននីមួយៗដើម្បីភ្លក់រសជាតិអាហារទាំងអស់នោះ។ ភោជនីយដ្ឋាននីមួយៗនឹងត្រូវបានវាយតម្លៃទៅតាមលក្ខខណ្ឌដូចជា៖ភាពច្នៃប្រឌិតក្នុងការប្រើប្រាស់ផលិតផលអាហារអាមេរិកនៅក្នុង ម៉ឺនុយម្ហូបអាហារដែលពួកគេបង្កើត និងផ្ដល់ជូនទៅដល់អតិថិជន។
នៅថ្ងៃទី៤ ធ្នូ ការប្រកួតមេចុងភៅវ័យក្មេងនឹងប្រព្រឹត្តទៅនៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា។ មេចុងភៅក្មេងៗមកពីបណ្ដាភោជនីយដ្ឋាន និងសណ្ឋាគារនៅទូទាំងរាជធានីភ្នំពេញត្រូវបានអញ្ជើញឱ្យចូលរួម និងបង្ហាញពីជំនាញរបស់ពួកគេក្នុង ការចម្អិន និងរៀបចំម្ហូបអាហារ ដែលមានគ្រឿងផ្សំអាហារសហរដ្ឋអាមេរិក។ ពានរង្វាន់ពិសេសនឹងត្រូវប្រគល់ជូនមេចុងភៅវ័យក្មេងចំពោះសមិទ្ធផលរបស់ពួកគេ។
ទាំងអស់នឹងបញ្ចប់នៅក្នុងពិធីបិទវគ្គមួយដែល ត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី ១២ ខែធ្នូនេះ។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងដើម្បីថ្លែងអំណរគុណដល់បណ្ដាក្រុមហ៊ុន និងអ្នកដែលពាក់ព័ន្ធទាំងអស់នៅក្នុងការផ្សព្វផ្សាយកម្មវិធី U.S. Foods Week ក៏ដូចជាការប្រកាសផងដែរនូវលទ្ធផល អ្នកឈ្នះរបស់កម្មវិធី U.S. Food Week ប៉្រូម៉ូសិនម៉ឺនុយម្ហូបអាហារ និងការប្រកួតប្រជែងមេចុងភៅវ័យក្មេងផងដែរ។
សកម្មភាពទាំងអស់នេះត្រូវបានរៀបចំឡើង ដោយមានការចូលរួមពី សំណាក់មេចុងភៅតាមបណ្តាដៃគូភោជនីយដ្ឋាន អ្នកនាំចូលនិង អ្នកលក់ គ្រឿងម្ហូបអាហារពីសហរដ្ឋអាមេរិក និងសេវាកម្មឧស្សាហកម្ម ដែលមានរៀបរាប់នៅខាងក្រោម។
ជាចុងក្រោយ ការសហការគ្នាបានដំណើរការយ៉ាងល្អ ក្រោមការជួយជ្រោមជ្រែងពីដៃគូសហការដែលមានដូចជា៖
វិទ្យាស្ថានម្ហូប អាហារកម្ពុជា ដែលបានជួយផ្តល់នូវគំនិត គម្រោង និងផ្តល់កន្លែងដើម្បីបើកកម្មវិធីនេះឡើង កន្លែងសម្រាប់ធ្វើសិក្ខាសាលាបណ្ដុះបណ្ដាល ក៏ដូចជាកន្លែងសម្រាប់ប្រកួតចុងភៅឆ្នើមវ័យក្មេងផងដែរ។
សហព័ន្ធទេសចរណ៍កម្ពុជា ដែលបានរៀបចំគម្រោង សហការនឹងធ្វើការទំនាក់ទំនង ជាមួយបណ្តាដៃគូភោជនីយដ្ឋាន ក្នុងការផ្សព្វផ្សាយ ម៉ឺនុយប្រូម៉ូសិន។
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពនេះនឹងនាំមកនូវភោជនីយដ្ឋានបន្ថែមទៀតសម្រាប់សកម្មភាពផ្សព្វផ្សាយមុខម្ហូប។
ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ និងការិយាល័យកិច្ចការកសិកម្មអាមេរិកប្រចាំទីក្រុងហូជីមិញ ដែលបានផ្តល់នូវការគាំទ្រយ៉ាងខ្លាំង ជាមួយគម្រោងនេះ ដើម្បីបង្ហាញពីកម្មវិធី U.S. Foods Week នេះទៅកាន់សាធារណជន។ ខាងក្រោម គឺជាបញ្ជីនៃអង្គភាពដែលចូលរួម រួមមានភោជនីយដ្ឋាន អ្នកនាំចូលគ្រឿងផ្សំម្ហូបអាហារពីសហរដ្ឋអាមេរិក ដែលគ្រឿងផ្សំម្ហូបអាហារទាំងអស់នោះ ត្រូវបានធ្វើអាជីវកម្ម ហើយក្រុមការងារស្សាហកម្មរបស់សហរដ្ឋអាមេរិក គឺរួមគ្នាដើម្បីធ្វើកម្មវិធីនេះឡើង។
ពួកយើងសង្ឃឹមថាអ្នកនឹងទៅភោជនីយដ្ឋានទាំងឡាយនេះ ដែលបានចូលរួមក្នុងកម្មវិធី ផ្សព្វផ្សាយ មឺនុយប្រូម៉ូសិន របស់ម្ហូបអាហារអាមេរិក។ កុំភ្លេចសាកភ្លក់រសជាតិដ៏អស្ចារ្យទាំងនោះ។
ខាងក្រោម គឺជាបញ្ជីរាយឈ្មោះ សណ្ឋាគារ និងភោជនីយដ្ឋានឈានមុខគេ ដែលចូលរួមក្នុងកម្មវិធី U.S. Foods Week ដែលអ្នកអាចរីករាយជាមួយនឹងម៉ឺនុយអាហាររបស់សហរដ្ឋអាមេរិក៖
· Yi Sang Riverside
· Uy Kuyteav
· Yi Sang Sothearos
· World Dining
· Kan Ji
· Sevensea
· Kwest
· New York Steakhouse
· Ocean Prime Steakhouse
· Topaz
· Blue Sky
· Salt and Pepper
· Terrazza
· Hub Street Cocktails
· Botanico Wine & Beer Garden
· Exchange
ខាងក្រោមគឺជាបញ្ជីរាយឈ្មោះ ក្រុមហ៊ុននាំចូល ម្ហូបអាហាររបស់សហរដ្ឋអាមេរិក៖
· LSH Cambodia
· AusKhmer
· Thai Huot Trading
· Lee’s Foodservice
· Hung Hiep (Cambodia)
· Les Cellier’s D’Asie
ខាងក្រោមគឺជាបញ្ជីរាយឈ្មោះក្រុមការងារឧស្សាហកម្មរបស់សហរដ្ឋអាមេរិក៖
· US Dry Bean Council
· USA Dry Pea and Lentil Council
· Raisin Administrative Committee
· Potatoes USA
· U.S. Meat Export Federation
រូបថត៖ ផ្ដល់ឲ្យ