ចំណាយ​ពេល​១០​ឆ្នាំ​ជាមួយ​ក្លឹប ទីបំផុត Robben​ ប្រកាស​នឹង​​ដើរ​ចេញ​ពី Bayern

  • 2018-12-03 07:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​កំពូល​ល្បឿន Arjen Robben  នឹង​ចាកចេញ​ពី​ក្លឹប Bayern Munich នៅ​ពេល​ចប់​រដូវ​កាល​នេះ បន្ទាប់​ពី​ចំណាយ​ពេល​១០​ឆ្នាំ​ជាមួយ​ក្លឹប​ជើង​ឯក​អាល្លឺម៉ង់​មួយ​នេះ។

កីឡាករ​សញ្ជាតិ​ហូឡង់​វ័យ​៣៤​ឆ្នាំ​រក​បាន​៩៨​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​១៩៨​ប្រកួត​នៅ Bundesliga ជាមួយ Bayern ដោយ​ឈ្នះ​ពាន​លីគ​៧​ដង​និង Champions League ម្ដង។ Robben  បាន​និយាយ​ថា៖ “ខ្ញុំ​អាច​និយាយ​បាន​ថា នេះ​គឺ​ឆ្នាំ​ចុងក្រោយ​​របស់​ខ្ញុំ។ ក្លឹប​ត្រូវ​ផ្លាស់​ប្ដូរ​ទៅ​មុខ ហើយ​ខ្ញុំ​ក៏​ត្រូវ​ផ្លាស់​ប្ដូរ​បន្ត​​ដូច​គ្នា។ វា​គឺ​ជា​ការ​បញ្ចប់​ដ៏​ល្អ​មួយ និង​ជា​រយៈពេល​ដ៏​វែង”។

អតីត​កីឡាករ​របស់ Chelsea រូប​នេះ​បន្ថែ​ថា ត្បិត​ចេញ​ពី Bayern តែ​គេ​មិន​ទាន់​ព្យួរ​ស្បែក​ជើង​ទេ។ មួយ​រយៈ​ចុងក្រោយ Robben ហាក់​ធ្លាក់​ប្រជាប្រិយភាព ព្រោះ​តែ​វ័យ​កាន់​តែ​ជ្រេ តែ​កន្លែង​ទៅ​ធ្លាប់​ជួយ​ហូឡង់​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ World Cup ប៉ុន្តែ​ចាញ់​អេស្ប៉ាញ។ Robben ធ្លាប់​លេង​ឲ្យ​ក្លឹប r Groningen, PSV Eindhoven, Chelsea និង Real Madrid  មុន​ពេល​ផ្លាស់​មក Bayern ​នៅ​ឆ្នាំ​២០០៩៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ