Idol កូរថ្ងៃទី១មិនអស់ចិត្ត មកកូរថ្ងៃទី២ទៀត ឆ្ងាញ់ត្រង់ចូលច្រឡំឡានទៀត
- 2018-12-04 09:28:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Idol កូរថ្ងៃទី១មិនអស់ចិត្ត មកកូរថ្ងៃទី២ទៀត ឆ្ងាញ់ត្រង់ចូលច្រឡំឡានទៀត
ចន្លោះមិនឃើញ
"សប្បាយអ៊ីចឹងបានមកលេងម្តងទៀតក្រែងបានរង្វាន់ថែម ព្រោះអីថ្ងៃទី១លេងហ្គេមឈ្នះបាន អាវ តុក្កតា ឡើងច្រើន"។ នេះបើតាមការឱ្យដឹងពី ហ៊ិន ច័ន្ទនីរ័ត្ន ក្នុងកម្មវិធី ManulifeMOVE។
កម្មវិធី ManulifeMOVE នេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ ៣០ វិច្ឆិកា ដល់ ០២ ធ្នូ ក្នុងនោះតួស្រីក្នុងរឿង "ធ្មប់" បានទៅចូលរួមលេងកម្សាន្តជាមួយ Fan រយៈពេល២ថ្ងៃ ពោលគឺនៅថ្ងៃ ៣០វិច្ឆិកា និងថ្ងៃ ០១ ធ្នូ។ ចង់ដឹងសប្បាយប៉ុណ្ណាតាមដានសកម្មភាពសប្បាយៗពី នីរ័ត្ន ខាងក្រោមទាំងអស់គ្នា៖
អត្ថបទជាប់ទាក់ទង៖ សកម្មភាព នីរ័ត្ន ទៅកូរ Fan ថ្ងៃដំបូង
សុំនិយាយរឿងហួសចិត្តមួយកាលពីថ្ងៃកម្មវិធី ManulifeMOVE នៅក្រុមសៀមរាបក្បែរព្រះអង្គចេក។ គ្រាន់តែចេញពីកម្មវិធី ManulifeMOVE ថ្ងៃទី២ភ្លាម ក្រុមការងារ Sabay ជាមួយ ហ៊ិន ច័ន្ទនីរ័ត្ន បានស្វែងរកមធ្យោបាយធ្វើដំណើរទៅសណ្ឋាគារវិញ គាប់ជួនអីឡានតាក់ស៊ី Grab ដែលនាងបានច្រឡំនោះ ស្រដៀងគ្នាទៅនឹងឡានដែលក្រុមការងារបានជួលពេញមួយថ្ងៃ ដោយ ពណ៌ និងម៉ូដែលឡានដូចគ្នា។ គ្រាន់តែចូលឡានភ្លាម ពូតៃកុងឡាន មើលមុខឡិងឡង់ ឆ្ងល់ថាម៉េចបានចូលឡានគាត់។ ការពិតច្រឡំឡាន ពូតៃកុងឡានថាជ្រុលជាច្រឡំហើយ កុំឱ្យខាតជើង សុំសែលហ្វីជាមួយ នីរ័ត្ន ម្តងមើល៍។