Liverpool វាយ​បក​ Burnley រក​ឃើញ​ជ័យ​ជម្នះ​ទី​១២​

  • 2018-12-06 00:43:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​បន្ត​កំណត់ត្រា​មិន​ដែល​ចាញ់​របស់​ខ្លួន​នៅ​ Premier League បន្ទាប់​ពី​វាយ​បក​យក​ឈ្នះ​ Burnley ដោយ​លទ្ធផល​ ៣​ទល់​នឹង​១។​

នេះ​គឺ​ជា​ជ័យ​ជម្នះ​ទី​១២​ហើយ​របស់​ក្រុម​ហង្ស​ក្រហម​ក្នុង​ចំណោម​១៥​ប្រកួត​ ក្រៅ​ពី​នោះ​ពួកគេ​ស្មើ​៣​ជាមួយ​ក្រុម​ខ្លាំង​ៗ​ដូចជា Chelsea, Arsenal និង​ Manchester City។ ការ​ប្រកួត​កាល​ពី​យប់​មិញ​ Jack Cork បាន​ផ្ដល់​ស្នាម​ញញឹម​ដល់​អ្នក​គាំទ្រ​ក្រុម​ម្ចាស់​ផ្ទះ​ក្រោយ​ស៊ុត​នាំ​មុខ​១​គ្រាប់​មុន​នៅ​នាទី​៥៤។

យ៉ាងណា​ក្រុម​លោក​ Jurgen Klopp មិន​បាន​បណ្ដោយ​ឲ្យ​លទ្ធផល​នៅ​បែបនេះ​ដល់​ចប់​តង់​ទេ​ ពោល​គឺ​ Liverpool បាន​សង​ចំនួន​៣​គ្រាប់​វិញ​ស៊ុត​បញ្ចូល​ទី​ដោយ​ Milner នាទី​៦២, Roberto Firmino នាទី​៦៩​ និង​ Shaqiri នាទី​៩០។ ឆ្លង​កាត់​ជ័យ​ជម្នះ​នេះ​ Liverpool នៅ​តែ​ឈរ​លេខ​២​ និង​តាម​កៀក​ក្រុម​កំពូល​តារាង​ Man City ដោយ​ចាញ់​ត្រឹម​២​ពិន្ទុ​ប៉ុណ្ណោះ៕

អត្ថបទ៖ វីរ័ត្ន