Nadech និង​ Taew ត្រូវបាន​ចាប់គូឲ្យ​សម្ដែង​រឿង​ភាគថ្មីរួមគ្នានៅ​ឆ្នាំក្រោយ

  • 2018-12-07 01:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

មាន​សេចក្ដី​រាយការណ៍​មក​ថា​ តារាសម្ដែង​លំដាប់​ A ប្រចាំ​ប្រទេស​ថៃ​ Nadech Kugimiya និង​ Taew Natapohn នឹង​ចាប់​ដៃ​គ្នា​សម្ដែង​រឿង​ភាគ​ថ្មី​ជា​ថ្មី​នៅ​ឆ្នាំក្រោយ​នេះ។

នេះ​គឺ​ជា​លើក​ទី ២ ហើយ​សម្រាប់​តារា​ប្រុស​ស្រី​ទាំង​ ២ដែល​មានឱកាស​បានរួមការងារ​ជាមួយ​គ្នា​ ក្រោយ​សម្ដែង​រឿង​ "Lom Sorn Ruk” រួម​គ្នា​កាល​ពី​ឆ្នាំ ២០១៥។ ផ្អែក​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ពួកគេ​នឹង​សម្ដែង​រឿង​ថ្មី​ដែល​មាន​លោក​ Off Pongpat ជា​អ្នក​ផលិតករ។

កាល​ថតរឿងជាមួយគ្នាឆ្នាំ ២០១៥

ចំណែក​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​ទាក់ទង​នឹង​រឿង​ថ្មី​នេះ​ នៅមិន​ទាន់​មាន​ការ​បង្ហើប​ណា​ផ្សេង​នៅ​ឡើយ​ទេ​ រហូត​ដល់​ឆ្នាំ​ ២០១៩។

នេះ​ជា​ព័ត៌មាន​ថ្មី​ដែល​​ធ្វើឲ្យ​អ្នក​គាំទ្រ​រំភើប​ និង​រង់​ចាំ​គ្រប់​គ្នា​ ក្នុង​ការ​ទស្សនា​រឿង​ថ្មី​ ពិសេស​ទស្សនីយភាព​ចេញ​ពី​ស្នាដៃ​សម្ដែង​របស់​ Nadech និង​ Taew៕


ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី