រោងចក្រ​ផលិត​គ្រឿង​យន្តហោះ​ដំបូង​បំផុត​នៅ​វៀតណាម បើក​ដំណើរ​ការ

  • 2018-12-10 04:28:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 495

ចន្លោះមិនឃើញ

រោងចក្រផលិតផ្នែកមួយ ចំនួនរបស់យន្តហោះ លើកដំបូងគេបំផុត របស់វៀតណាម ដែលវិនិយោគ ដោយក្រុមហ៊ុន Hanwha Group របស់កូរ៉េខាងត្បូង ត្រូវបានសម្ពោធ ហើយកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងហាណូយ ដែលមានទីតាំងនៅ Hoa Lac Hi-Tech Park។ ក្រុមហ៊ុន Hanwha Aero Engines នឹងផលិតគ្រឿងបន្លាស់ម៉ាស៊ីន យន្តហោះសម្រាប់នាំចេញ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា រោងចក្រមានទំហំវិនិយោគ ២០០ លានដុល្លារត្រូវបានគេរំពឹងថា នឹងផលិតផលិតផលដំបូងរបស់ខ្លួននៅខែមករាឆ្នាំ ២០១៩។

ថ្លែងនៅក្នុងពិធីសម្ពោធនេះលោក ង្វៀន វ៉ាន់ប៊ីញ ប្រធានគណៈកម្មការសេដ្ឋកិច្ច កណ្តាលរបស់បក្សបាននិយាយថា គម្រោងនេះនឹងក្លាយទៅជាតំណាងមួយ សម្រាប់ការផ្ទេរបច្ចេកវិទ្យា ពីសហគ្រាសកូរ៉េ ទៅប្រទេសវៀតណាម ដោយបើកទូលាយឱកាស ដើម្បីទទួលបានបច្ចេកវិទ្យាសំខាន់ៗ និងកសាងសមត្ថភាពនៅក្នុងប្រទេស។

លោកបាននិយាយថា វានឹងបង្កើតឥទ្ធិពលហៀរហូរ ដែលទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យា ជាន់ខ្ពស់ ពីប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសដទៃទៀតទៅកាន់ Hoa Lac Hi-Tech Park៕​​​​​​​​​

ចុចអាន៖

ប្រភព ៖ ដើមអម្ពិល