ឥណ្ឌាដំឡើងថ្លៃសំបុត្រចូល Taj Mahal ៤០០% សម្រាប់ប្រជាជនខ្លួន ព្រោះហេតុផល១

  • 2018-12-11 03:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ឥណ្ឌា បាន​ប្រកាស​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា Taj Mahal ចំនួន ៤០០% សម្រាប់​ប្រជាជន​របស់​ខ្លួន។

ចាប់​ពី​ពេល​នេះ​ទៅ ប្រជាជន​ឥណ្ឌា​ទាំង​អស់​ដែល​មាន​បំណង​ទៅ​លេង​វិមាន Taj Mahal នឹង​ត្រូវ​ទិញ​សំបុត្រ​តម្លៃ ២៥០ រូពី (៣,៤៥​ដុល្លារ) ដែល​តម្លៃ​ចាស់​ត្រឹម ៥០​រូពី (០,៧០​ដុល្លារ) ប៉ុណ្ណោះ។ ចំណែក​សំបុត្រ​សម្រាប់​ភ្ញៀវ​ទេសចរ​វិញ ក៏​ត្រូវ​បាន​តម្លៃ​ដំឡើង​ថ្លៃ​ចំនួន ២០%​ដែរ ពោល​គឺ​ពី​តម្លៃ​១៦​ដុល្លារ​ ទៅ ១៩​ដុល្លារ។ ការ​ធ្វើ​ដូចនេះ ត្រូវ​បាន​គេ​ដឹង​ថា​ដោយ​សារ Taj Mahal កំពុង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ពី​ការ​ទទួល​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​លើស​លប់​រហូត​ដល់ ៤​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​ដែល​អាច​ធ្វើ​ឲ្យ​ខូចខាត​ថ្ម​ម៉ាប​លើ​ជញ្ជាំង​វិមាន។

ជាមួយ​គ្នា​នេះ អ្នក​ជំនាញ​ជឿ​ថា​ការ​ដំឡើង​ថ្លៃ​សំបុត្រ នឹង​អាច​កាត់​បន្ថយ​ចំនួន​អ្នក​ទៅ​ទស្សនា Taj Mahal ពី ១៥ ទៅ ២០% ហើយ​ប្រាក់​ចំណូល​បន្ថែម​ទាំង​នោះ នឹង​ត្រូវ​រក្សា​ទុក​សម្រាប់​ការ​អភិរក្ស Taj Mahal ទាំង​មូល​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ RT   ប្រែសម្រួល ៖ រ័ត្ន