Casillas តាម​ទាន់​កំណត់ត្រា​មួយ​របស់ Ronaldo នៅ UCL

  • 2018-12-12 04:26:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី Iker Casillas បាន​តាម​ទាន់​កំណត់ត្រា​របស់ Cristiano Ronaldo ក្លាយ​ជា​កីឡាករ​ឈ្នះ​១០០​ប្រកួត​ក្នុង​កម្មវិធី Champions League។

Casillas បាន​ជួយ Porto ឈ្នះ​ការ​ប្រកួត​ចុងក្រោយ​ក្នុង​ពូល D លើ​ក្រុម Galatasaray ៣​-២ កាល​ពី​យប់​មិញ ធ្វើ​ឲ្យ​ពួក​គេ​ឈរ​លេខ​១​ក្នុង​ពូល មាន​ឱកាស​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ។ ជ័យជម្នះ​នេះ​មាន​​ន័យ​ថា អ្នក​ចាំ​ទី​ជើង​ចាស់​របស់​អេស្ប៉ាញ​រូប​នេះ​ក្លាយ​ជា​​កីឡាករ​ទី​២ ដែល​រក​បាន​​ការ​ឈ្នះ​ទី​១០០​ក្នុង​​ការ​ប្រកួត​នៅ Champions League។

កំណត់ត្រា​នេះ​កាន់​កាប់​ដំបូង​ដោយ​ Cristiano Ronaldo ដែល​ជា​អតីត​មិត្តរួម​ក្រុម​នៅ Real Madrid ជាមួយ Casillas។ Casillas បាន​មក​ចូលរួម​ជាមួយ Porto កាល​ពី​ឆ្នាំ​២០១៥ ធ្លាប់​ឈ្នះ Champions League ៣​ដង ពេល​ប្រកប​អាជីព​នៅ Real Madrid៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម