​ទីស្នាក់ការ Facebook នៅអាមេរិក​រង​ការ​គំរាម​បំផ្ទុះ​គ្រាប់បែក!

  • 2018-12-12 04:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Facebook ដែល​មាន​ទីស្នាក់ការ​កណ្ដាល​​ ​ក្នុង​ទីក្រុង Menlo Park រដ្ឋកាលីហ្វញ៉ា បាន​ផ្លាស់ប្ដូរ​​ទីតាំង​មួយ​ចំនួន​ ​បន្ទាប់​ពី​មាន​ការ​គំរាម​បំផ្ទុះ​គ្រាប់បែក។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ Facebook ប្រាប់​ឱ្យ​ដឹង​កាល​ពី​ថ្ងៃអង្គារ។

អ្នកនាំពាក្យ​រូប​នេះ បាន​និយាយ​​ក្នុង​សេចក្ដី​ថ្លែងការណ៍ ​តាម​សារ​អេឡិចត្រូនិក​ទៅ​កាន់ Reuters ថា គ្មាន​នរណា​ម្នាក់​គ្រោះថ្នាក់​​ឡើយ ហើយ​ក្រុមហ៊ុន​កំពុង​តាមដាន​មើល​ហេតុការណ៍​នេះ។

អង្គភាព​​ប៉ូលិស​ទីក្រុងMenlo Park បាន​និយាយ​ថា អ្នកធ្វើការ​នៅ​អគារ​មួយ​នៅ​ចំណត​រថយន្ត 200 Jefferson Drive ​ត្រូវ​បាន​​ផ្លាស់ប្ដូរ​ដែរ ហើយ​អង្គភាព​បំផ្ទុះ​គ្រាប់បែក កំពុង​​នៅ​កន្លែង​កើតហេតុ ឆ្ពោះ​ទៅ​កាន់​អគារ​នោះ​។

យ៉ាងណា​ប្រភព Channelnewsasia មិន​បាន​បញ្ជាក់​ថា ហេតុ​អ្វី​មាន​ការ​គំរាម​លើ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​ឡើយ។ ​​ គួរ​បញ្ជាក់​ថា មិន​មែន​ Face មួយ​នោះ​ទេ​ដែល​រង​ការ​បំផ្ទុះ​គ្រាប់​បែក ដោយឡែក​​ YouTube ក្នុង​តំបន់ Silicon Valley ក៏​ធ្លាប់​រង​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​ផង​ដែរ។ ​កាល​ពី​​ខែ​ ឧសភា ស្ត្រី​ម្នាក់​បាន​បើក​ការ​បាញ់​ប្រហារ​នៅ​ទីស្នាក់ការ​កណ្តាល​របស់ YouTube នៅ​សាន់ហ្វ្រាន់​ស៊ីស្កូ ដោយ​បាន​ធ្វើ​ឱ្យ​មនុស្ស ៣​នាក់​ស្លាប់ មុន​ពេល​ស្ត្រី​នោះ​​បាញ់​ខ្លួន​ឯង៕

ចុច Like និង See First ដើម្បី​ទទួល​បាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មី​មុន​គេ...

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ