Huawei Mate 20 Pro ស្តេច​ល្បឿន Android ហក់​ជាមួយ iPhone XS Max រួច​អត់?

  • 2018-12-12 13:55:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ PhoneBuff បាន​លើក​យក​ការ​ប្រៀបធៀប​ល្បឿន​ម៉ាស៊ីន​រវាង​ស្មាតហ្វូន​ជំនាន់​ក្រោយ ២ ម៉ូឌែល​រវាង Huawei Mate 20 Pro និង iPhone XS Max ដោយ​ម៉ូឌែល​ទាំង​ពីរ​សុទ្ធ​សឹង​ទទួល​បាន​ពិន្ទុ​វាយ​តម្លៃ​ខ្ពស់​កប់​ពពក​លើ AnTuTu។

Mate 20 Pro បំពាក់​បន្ទះ​ឈីប Kirin 980 មាន RAM 6GB ដោយ ROM 256GB និង​ដំណើរការ​លើ Android 9.0 (Pie) ធៀប​នឹង A12 Bionic អម RAM 4GB/64GB ROM រត់​លើ​ប្រព័ន្ធ​ប្រតិបត្តិ iOS 12 ប៉ុន្តែ​បន្ទះ​ឈីប​ទាំង​ពីរ​ជា​ប្រភេទ ៧ ណាណូម៉ែត្រ​ដូច​គ្នា។

ការ​តេស្ត​ល្បឿន​នឹង​ធ្វើ​ឡើង​ ២ ជុំ​ប្រើប្រាស់ App ទាំង ១៦ ដោយ​នៅ​ជុំ​ទី​មួយ​ម៉ូឌែល Mate 20 Pro ​ប្រើ​ពេល ០១:៥២.៧០ នាទី ចាញ់ iPhone XS Max ​ប្រើ​ពេល ០១:៤៧.៧១ នាទី។ នៅ​ជុំ​បន្ទាប់​ក៏​ស្មាតហ្វូន​របស់ Apple ​ប្រើ​ពេល​ខ្លី ៣៥.១៧ វិនាទី រី​ឯ​ជើង​ខ្លាំង Huawei ​ឡើង​ដល់ ៤៨.២០ វិនាទី។

សរុប​ទាំង ២ ជុំ iPhone XS Max ចំណាយ​ពេល ២:២២.៨៩ នាទី ធៀប Mate 20 Pro ចំណាយ​ពេល ២:៤០.៩០ នាទី ពោល​គឺ Apple បាន​យក​ឈ្នះ Huawei។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា