ធ្ងន់ធ្ងរ! មាន​តាំង​ពី PUBG/Fortnite និង​ហ្គេម​ល្បីៗ​ច្រើន​ទៀត ប្រឈម​នឹង​ការ​បិទ​ចោល​ក្នុង​ប្រទេស​ចិន

  • 2018-12-13 11:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​ល្បី​ឈ្មោះ​ជា​ច្រើន​ធ្លាប់​ដាក់​ឲ្យ​ប្រកួត​ក្នុង​កីឡា​អេឡិចត្រូនិក​ esport មាន​ដូច​ជា League of Legends (LoL), Overwatch, PlayerUnknown's Battlegrounds (PUBG) និង Fortnite កំពុង​ប្រឈម​នឹង​ការ​ហាមឃាត់​ក្នុង​ប្រទេស​ចិន បន្ទាប់​ពី​រក​ឃើញ​ថា​មាន​រំលោភ​លើ​ច្បាប់​សង្គម​និង​ក្រមសីលធម៌។

ការ​ហាមប្រាម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចេញ​ផ្សាយ​នូវ​គណៈកម្មាធិការ​ត្រួតពិនិត្យ Online Ethics Review Committee ដោយ​រដ្ឋាភិបាល​ប្រទេស​ចិន​កាល​ពី​ដើម​ខែ​ធ្នូ ឈរ​លើ​គោលដៅ​ត្រួតពិនិត្យ​រាល់​ហ្គេម Online ដើម្បី​ប្រាកដ​ថា​ពុំ​មាន​ល្មើស​លើ​ច្បាប់​សង្គម​ត្រង់​ប្រការ​ណា​មួយ។

ក្នុង​បណ្តា​ហ្គេម Online ធំៗ​ទាំង ២០ នោះ មាន ១១ ​ត្រូវ​បាន​ចាត់វិធានការ​ឲ្យ​កែតម្រូវ​ជា​បន្ទាន់ (Corrective Action) សោត​យ៉ាង​មាន​ដូច​ជា​ហ្គេម LoL, Overwatch, Diablo និង WoW ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Blizzard Entertainment។ តាម​លទ្ធផល​ត្រួតពិនិត្យ​ចេញ​ផ្សាយ​លើ Reddit បាន​ឲ្យ​ដឹង​ថា​ភាគ​ច្រើន​នៃ​ហ្គេម​ទាំង​នោះ​ល្មើស​លើ​គោលការណ៍ បង្ហាញ​អាក្រាត​តួអង្គ​ស្រី​ជ្រុល និង Chatroom ពោរពេញ​ដោយ​ការ​និយាយ​ពាក្យ​មិន​សមរម្យ​ទាក់ទង​នឹង​ការ​បំពុល​សង្គម​និង​ផ្នែក​នយោបាយ។

ដោយ​ឡែក​ហ្គេម ៩ ផ្សេង​ទៀត​ដែល​ប្រឈម​នឹង​ការ​បិទ​ចោល ក្នុង​នោះ​មាន​ហ្គេម​ល្បី​ឈ្មោះ​ដូច​ជា PUBG, Fortnite, H1Z1 និង Ring of Elysium ល្មើស​លើ​គោលការណ៍​ដែល​មាន​ការ​បង្ហូរ​ឈាម​និង​មាតិកា​អាសអាភាស។

រំឭក​ថា​ច្បាប់​ត្រួតពិនិត្យ​ថ្មី​នេះ​ក៏​ជះ​ឥទ្ធិពល​ខ្លាំង​បំផុត​ដល់​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន ២ រួម​មាន Tencent និង NetEase ដោយ​សម្រាប់ Tencent ​គឺ​ប៉ះពាល់​ធ្ងន់​បំផុត ព្រោះ​មាន​កាន់​ភាគហ៊ុន​ក្នុង​ហ្គេម PUBG, LoL, Paladins និង​ហ្គេម​បី​ទៀត​ក្នុង​ចំណោម​ហ្គេម​ទាំង ២០។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ កៅ រក្សា