វៀតណាម​ឈ្នះ​ជើងឯក​ AFF Championship ជាលើកទី២​

  • 2018-12-15 14:21:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​វៀតណាម​​បាន​គ្រង​ជើង​ឯក​ពាន​រង្វាន់​​បាល់ទាត់​អាស៊ាន​ AFF Suzuki Cup 2018 បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជើង​ទី​២​​​ដោយ​លទ្ធផល ១-០ (សរុប​ទាំង​ពីរ​ជើង​វៀតណាម​ឈ្នះ ៣-២។

វៀតណាម​អបអរ​ជ័យជម្នះ (រូបថត៖ AFF Suzuki Cup)

ការ​ប្រកួត​ជើង​ទី​២​នៅ​ទឹក​ដី​របស់​ខ្លួន វៀតណាម​ប្រើ​ពេល​តែ​​៦​នាទី​ប៉ុណ្ណោះ​នៃ​វគ្គ​ទី​១​ដើម្បី​បំប៉ោង​សំណាញ់​ទី​​របស់​ម៉ាឡេស៊ី​ដោយ​កីឡាករ​ Duc Nguyen ដើម្បី​នាំ​មុខ ១-០។​ បន្ទាប់​ពី​គ្រាប់​បាល់​បាន​កើត​មាន​ឡើង​តាំង​ពី​ដើម​វគ្គ​ទី​១​ ប៉ុន្តែ​បន្ទាប់​មក​គ្មាន​គ្រាប់​បាល់​កើត​មាន​ទៀត​ឡើយរាប់​បញ្ចូល​ទាំង​វគ្គ​ទី​២​ បើ​ទោះ​ជា​ម៉ាឡេស៊ី​ព្យាយាម​វាយ​សម្រុក​ខ្លាំង ហើយ​ម្ចាស់​ផ្ទះ​វៀតណាម​ការពារ​វាយ​បក​ក៏​ដោយ។ សរុប​ទាំង​ពីរ​ជើង​វៀតណាម​ឈ្នះ ៣-២ ដោយ​សារ​កាល​ជើង​ទី​១​នៅ​ទឹក​ដី​ម៉ាឡេស៊ី​ស្មើ​គ្នា ២-២។

វៀតណាម​អបអរ​ជ័យជម្នះ (រូបថត៖ AFF Suzuki Cup)

នេះ​ជា​ប្រវត្តិ​សាស្ត្រ​លើក​ទី​២​ដែល​វៀតណាម​ឈ្នះ​ជើង​ឯក​​ពាន​រង្វាន់​ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ាន​ AFF Championship បន្ទាប់​ពី​ឈ្នះ​លើក​ទី​១​កាល​ពី​ឆ្នាំ​២០០៨៕

អត្ថបទ៖ ជាន ចាន់រ៉ា