មើល​វីដេអូ​នេះ​ ទើប​ដឹង​ថា​ ឡៅ​ ចន្រ្ទា​ ស្រឡាញ់​ ចិត្រា​ ប៉ុណ្ណា​...

  • 2018-12-19 03:15:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ ឡៅ​ ចិត្រា​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ អាច​ថា​ជា​រឿង​កម្រ​មួយ​ដែល​ បង​ប្រុស​របស់​ខ្លួន​គឺ​ ឡៅ​ ចន្រ្ទា​ ដាច់​ចិត្ត​ទៅ​មើល​ការ​ប្រកួត​នោះ​ និង​បាន​បាន​ជួយ​ប្រាប់​ពី​បច្ចេកទេស​ខ្លះៗ។​

ឡៅ ចន្រ្ទា ពេលមកមើល ចិត្រា​ ប្រកួត​

ចន្ទ្រា​ ធ្លាប់​ប្រាប់​ពី​មុន​មក​ថា​ កម្រ​មក​មើល​ការ​ប្រកួត​របស់​ប្អូន​ណាស់​ ព្រោះ​អី​អាណិត​ប្អូន​ អត់​ចង់​ឃើញ​គេ​វ៉ៃ​ប្អូន​នោះ​ឡើយ​ យ៉ាង​ច្រើន​មើល​តាម​ទូរទស្សន៍​ប៉ុណ្ណោះ។​ ដោយ​ឡែក​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ក៏​ឡើង​មក​មើល​ប្អូន​ផ្ទាល់​តែ​ម្ដង​ ព្រោះ​ជា​វគ្គ​សំខាន់​ ហើយ​ជា​ការ​លើក​ចិត្ត​ផង​ដែរ។​

នាយ​សង្ហា​គុន​ខ្មែរ​រូប​នេះ​បន្ថែម​ថា​ ចាប់​តាំង​ពី​ប្អូន​ប្រុស​របស់​ខ្លួន​ ឡៅ​ ចិត្រា​ បាន​វ៉ៃ​ជា​មួយ​បរទេស​មក​ ខ្លួន​មិន​ដែល​មក​មើល​ផ្ទាល់​នោះ​ឡើយ​ ហេតុផល​ដូច​រៀបរាប់​ខាង​លើ​ គឺ​អាណិត​ ហើយ​មិន​ចង់​ឃើញ​គេ​វ៉ៃ​ប្អូន​ឡើយ។​ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ ម្ចាស់​ខ្សែក្រវាត់​៣ស្ថាប័ត្រ​ខាង​លើ​នេះ​ មើល​ឃើញ​ថា​ ចិត្រា​ នៅ​ស្ទើរ​ស៊ុហ្វ​បន្តិច​ ចំណែក​ផ្លែ​ក៏​ធ្ងន់​ដែរ​ ប៉ុន្តែ​ ប៊ុនហឿន​ គេ​នៅ​ធ្ងន់​ជាង​ទៀត។​

ឡៅ ចន្រ្ទា ពេលមកមើល ចិត្រា​ ប្រកួត​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារាប៉ាវ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៦​ ខែ​ធ្នូ​ សប្ដាហ៍​មុន​នេះ​ ឡៅ​ ស៊ីណាត​ រួម​និង​ ឡៅ​ ចន្ទ្រា​ បាន​មក​ឲ្យ​ទឹក​ ឡៅ​ ចិត្រា​ ដល់​សង្វៀន​បាយ័ន​តែ​ម្ដង។​ ចិត្រា​ ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​ខារាប៉ាវ​រដូវ​កាល​ថ្មី​ ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​នេះ​ ក្រោយ​ឈ្នះ​ពិន្ទុ​ ចាន់​ ប៊ុនហឿន៕​

អត្ថបទ៖ នួន ស៊ីណា​