Ramos ថាអ្នកចង់ឲ្យ Mourinho ទៅ Real វិញគឺខ្វះការគោរព
- សុក្រ, 21 ធ្នូ 2018 23:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ramos ថាអ្នកចង់ឲ្យ Mourinho ទៅ Real វិញគឺខ្វះការគោរព
ចន្លោះមិនឃើញ
Sergio Ramos ចាត់ទុកថាការនិយាយរឿង Jose Mourinho អាចទៅដឹកនាំ Real Madrid ឬក៏អត់គឺជាការខ្វះការគោរពចំពោះអ្នកចាត់ការរបស់ពួកគេនាពេលបច្ចុប្បន្ន។
ការនិយាយបែបនេះរបស់ប្រធានក្រុមសញ្ជាតិអេស្ប៉ាញស្របពេលដែល Real Madrid កំពុងត្រៀមលក្ខណ:លេងវគ្គផ្ដាច់ព្រ័ត្រ Club World Cup ជាមួយក្លឹប Al Ain។ Santiago Solari នឹងឈ្នះពានលើកដំបូងបើអាចនាំ Real ឈ្នះការប្រកួតនៅថ្ងៃសៅរ៍នេះបាន។
យ៉ាងណាក្រោយ Mourinho ត្រូវ Manchester United បណ្ដេញចេញមានការលើកឡើងពីលទ្ធភាពដែលបុរសជនជាតិព័រទុយហ្គាល់វិលត្រឡប់ទៅទឹកដី Santiago Bernabeu វិញ។ Ramos បានហៅចចាមអារ៉ាមទាំងនោះថាជាភាសាខ្វះការគោរព។
“អ្នករាល់គ្នាគួរបង្ហាញការគោរពដល់គ្រូបង្វឹកដែលពួកយើងកំពុងមានបច្ចុប្បន្នប្រសើរជាង។ Mourinho បានចាកចេញពី Real ៥ឆ្នាំទៅហើយហេតុអ្វីដែលនៅតែនិយាយពីគាត់ទៀត”។ ខ្សែការពារវ័យ៣៣ឆ្នាំនិយាយដូច្នេះ៕