មកមើលលំនៅឋានរាប់ពាន់ខ្នង តម្លៃពីជាង២ម៉ឺនដុល្លារ អ្នកមានលុយល្មមៗរស់យ៉ាងស្រួល

  • 2018-12-25 08:59:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​មាន​ចំណូល​មធ្យម​​ត្រូវ​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​​តាម​រយៈ​ក្រសួង​ដែនដី​។ គិត​ត្រឹម​ពេល​នេះ មាន​ក្រុមហ៊ុន​ចំនួន​បី ​បាន​កំពុង​សាងសង់​លំនៅឋាន ​និង​ខុនដូ​មាន​ទីតាំង​មិន​ឆ្ងាយ​ពី​ទី​ប្រជុំជន​នោះ​ទេ។ អ្វី​ដែល​សំខាន់​ គម្រោង​នីមួយ ក្រសួង​ស្នើ​ឲ្យ​​ដាក់​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី​ជាង​ ២ម៉ឺន ទៅ ៣ម៉ឺនដុល្លារ ​សម្រាប់​ពលរដ្ឋ​មាន​ចំណូល​មធ្យម​និង​ទាប​​ មាន​លទ្ធភាព​និង​ឱកាស​រស់​នៅ​លំនៅឋាន​សមរម្យ​។ ​ថ្មីៗ​នេះ ​ក្រសួង​ដែន​ដី​ក៏​បាន​បង្ហាញ​លទ្ធផល​នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទាំង​៣ សម្រេច​លទ្ធផល​​ និង​មាន​គម្រោង​នៅសល់​ដូច​ខាងក្រោម​៖ 

គម្រោង​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ

គម្រោង​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​ទីក្រុង​រណប​សិរីមង្គល​​អភវិឌ្ឍ​ដោយ​ក្រុមហ៊ុន​ សៀ រិទ្ធី​ គ្រុប​ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយផ្លុវជាតិលេខ២១ ភូមិ​កោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ត​កណ្ដាល ។ សម្រេច​បាន​លទ្ធផល​ប្រមាណ​ ៣០%​នៃ​គម្រោង​ទាំង​ស្រុង​។ បច្ចុប្បន្ន​គម្រោង​លក់​បាន​ចំនួន​ ៥២៨ លំនៅឋាន នៃ​ចំនួន​សរុប​ ២ ២៩៧ លំនៅឋាន ដែល​នឹង​ត្រៀម​ប្រគល់​ផ្ទះ​នៅត្រីមាសទី១ ឆ្នាំ២០១៩ និង​គ្រោង​បញ្ចប់​ទាំង​ស្រុង​នៅ​ត្រឹម​ដើម​ឆ្នាំ​២០២០។ ​ គម្រោង​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​បុរីសែន​មនោរម្យ​ព្រែក​តាទែន​

គម្រោង​​អភវិឌ្ឍ​ដោយ​ក្រុមហ៊ុន​ B&BM Development ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្លែង​ដី​ដុះ​ ឃុំ​ព្រែក​តាទែន​ ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល​។ បច្ចុប្បន្ន​គម្រោង​សម្រេច​បាន ១៥%​នៃ​គម្រោង​ទាំងស្រុង​ និង​គ្រោង​បញ្ចប់​ដំណាក់​កាល​ទី​១​ នៅ​ខែ​សីហា​ ឆ្នាំ​២០២១ និង​បញ្ចប់​ទាំងស្រុង​នៅ​ខែ​សីហា​ ឆ្នាំ​២០២៤។ មក​ទល់​ពេល​នេះ​ គម្រោង​បាន​​លក់​ចំនួន ១០០០ លំនៅឋាន​ នៃ​ចំនួន​សរុប​​ ៥ ៣៤០ ។ ​​​ គម្រោង​ផ្ទះបែប​ខុនដូ​តម្លៃ​សមរម្យនៅតំបន់​ទឹកថ្លា​

ជា​គម្រោង​សាងសង់​លំនៅដ្ឋាន​បែបខុនដូ​សម្រាប់​ប្រជាពលរដ្ឋដែលចង់​រស់នៅ​តំបន់​កណ្ដាល​ទីក្រុង​ មាន​ទីតាំង​ស្ថិតនៅ​ភូមិផ្សារ​ទឹកថ្លា​ សង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ​ រាជធានី​ភ្នំពេញ  ជា​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន​ជប៉ុន ​អារ៉ាខាវ៉ា។ ។ ​គម្រោង​នេះ បច្ចុប្បន្ន​សម្រេច​បាន​២៩% សម្រាប់​ដំណាក់​កាល​ទី ១ ​ចំនួន​អគារ​១០ ចែក​ជា ៥ ប្លុក ​ដោយ ១ប្លុក ​មាន ២អគារ ​និង​មាន​កម្ពស់ ​១៩​ជាន់​ ទៅ ២៣ជាន់ មាន​បន្ទប់​ស្នាក់​នៅ​សរុប​ប្រមាណ​ ២០០០យូនីត ក្នុង​នោះ​មាន​ចំនួន​អ្នក​​កក់​ទុក​ចំនួន​ ៩៧១ ។​​​ គម្រោង​នឹង​រួចរាល់​នៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០២០។​ ​

អត្ថបទ៖ ស៊ិន សាវ៉េត