គ្រូ​ Chelsea ប្រាប់​ Hazard ថា គួរ​ដល់​ពេល​ត្រូវ​សម្រេច​ចិត្ត​ហើយ

  • 2018-12-29 02:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Maurizio Sarri អ្នក​ចាត់​ការ​របស់​ក្លឹប​ Chelsea បាន​និយាយ​ថា វា​ដល់​ពេល​ត្រូវ​សម្រេច​ចិត្ត​អំពី​អនាគត​របស់​ខ្សែ​ប្រយុទ្ធ Eden Hazard ហើយ។

កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​​វ័យ​២៧​ឆ្នាំ ដែល​ទើប​តែ​រក​បាន​គ្រាប់​ទី​១០០​​ជា​មួយ​តោខៀវ កាល​ពី​ថ្ងៃ​ពុធ​ពេល​យក​ឈ្នះ Watford ២-១ នៅ  Premier League ធ្លាប់​បាន​និយាយ​កាល​ពី​ពេល​ថ្មី​ៗ គេ​ចង់​កាយ​ជា​វីរបុរស​​របស់ Chelsea ម្នាក់។

យ៉ាងណា​កុងត្រា​របស់ Hazard ជាមួយ​ Chelsea នឹង​អស់​នៅ​ខែ មិថុនា ឆ្នាំ ២០២០ ហើយរដូវក្ដៅ​កន្លង​ទៅ​គេ​ត្រូវ​បាន​ទាក់ទង​ឲ្យ​ផ្លាស់​ទៅ​ក្លឹប Real Madrid។ ទាក់ទិន​រឿង​​នេះ​អ្នក​ចាត់ការ Sarri និយាយ​ថា៖ "ត្រូវ​តែ​ដោះស្រាយ​បញ្ហា​នេះ" ។ សាកសួរ​តើ លោក​រំពឹង Hazard បន្ត​នៅ​ Chelsea រយៈពេល​​យូរ​ទៀត​ឬ​យ៉ាងណា? Sarri តប​ថា៖ "​ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​ដល់​ពេល​ត្រូវ​សម្រេច​ចិត្ត​ហើយ"៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម