Wall Street Journal និងសារព័ត៌មានផ្សេងទៀតកំពុងមានបញ្ហាដោយសារ​មេរោគ

  • 2018-12-30 06:49:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបង្អាក់នៃសង្វាក់ផលិតកម្មបោះពុម្ពកាសែតសារព័ត៌មានមួយចំនួនដូចជា Wall Street Journal និង Los Angeles Times ជាដើមនោះបានកើតឡើង ហើយអ្វីដែលគេសន្និដ្ឋានបាននៅពេលនេះ គឺវាជាការវាយប្រហាររបស់មេរោគប្រភេទ Malware។

ក្រុមមេរោគដែលគេសង្ស័យនោះ ទំនងជាបានវាយប្រហារប្រព័ន្ធកុំព្យូទ័រនៅឯរោងពុម្ព Tribune Publishing’s Southern California ចាប់តាំងពីយប់ថ្ងៃព្រហស្បត្តិ នេះបើតាមការលើកឡើងរបស់លោក Jeff Light ដែលជាអ្នកនិពន្ធ និងបោះពុម្ពរបស់ San Diego Union-Tribune។ គួរបញ្ជាក់ផងដែរថា ប្រព័ន្ធបោះពុម្ពនេះមានក្រុមហ៊ុន ២ ដែលចូលរួមគឺ Times និង Union-Tribune។

មកទល់នឹងថ្ងៃសុក្រ មេរោគនោះបានរីករាលដាលដល់ប្រព័ន្ធមេ ដែលជាប្រព័ន្ធចាំបាច់ក្នុងការបោះពុម្ពកាសែតសារព័ត៌មានដែលមានដូចជា Wall Street Journal សម្រាប់តំបន់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា និង New York Times ដែលពួកគេបានជូនដំណឹងខ្លីៗដល់អ្នកអានរបស់ខ្លួននៅលើអ៊ីនធឺណិត។ យ៉ាងណមិញ អ្នកដែលជាវកាសែតទាំងនោះសម្រាប់អាន នឹងទទួលបានលេខចេញថ្ងៃសៅរ៍ មករួមគ្នាជាមួយនឹងលេខដែលចេញនាថ្ងៃអាទិត្យ នេះបើតាមឲ្យដឹងតាមរយៈលោក Joe Robidoux នាយកបោះពុម្ពនៃរោងពុម្ព Tribune Publishing។

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី