World Kun khmer និង​ Khmer Fight​ ធ្វើ​ឲ្យ​អ្នក​តាមដាន​ប្រដាល់​មួយ​ចំនួន​ចង់​វិលមុខ​

  • 2019-01-03 03:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ទាក់ទិន​ទៅ​និង​កម្មវិធី​ប្រដាល់​៣ផ្សេង​គ្នា​ ធ្វើ​ឲ្យ​អ្នក​តាមដាន​វិស័យ​កីឡា​មួយ​ចំនួន​ចែក​មិន​ដាច់​ និង​ភាន់ច្រឡំ​ ដោយ​សារ​តែ​ខាង​កម្មវិធី​មិន​បាន​ផ្សព្វផ្សាយ​ឲ្យ​ច្បាស់​ថា​កម្មវិធី​មួយ​ណា​ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ណា​ដល់​ថ្ងៃ​ណា​ និង​មាន​កីឡាករ​រូប​ណា​ដែល​ប្រកួត​ខ្លះ​ ប្រកួត​ក្នុង​ន័យ​អ្វី។​

បើ​មែនទែន​ទៅ​មាន​មហាជន​ក៏​ដូច​ជា​អ្នក​តាមដាន​ប្រដាល់​មួយ​ចំនួន​យល់​ច្រឡំ​ថា​កម្មវិធី​ប្រដាល់​ដែល​ធ្វើ​ឡើង​រយៈពេល​៥​ថ្ងៃ ​បន្តបន្ទាប់​គ្នា​នេះ​គឺ​ជា​កម្មវិធី​ប្រដាល់​តែ​មួយ។​ ប៉ុន្តែ​មិន​ដូច្នោះ​នោះ​ឡើយ​ ពោល​គឺ​មាន​កម្មវិធី​ប្រដាល់​ចំនួន​៣ផ្សេង​គ្នា។​ ការ​ផ្សព្វផ្សាយ​មិន​បាន​ទូលំទូលាយ​ ឬ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​ធំៗ​នេះ​ហើយ​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​តាមដាន​យល់​ច្រឡំ។​

ទី១​ World​ Kun Khmer​ គឺ​គេ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី២៨​-៣០​ ខែ​ធ្នូ​ ជា​ការ​ប្រកួត​ដែល​រៀបចំ​ដោយ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ពិភពលោក​ សហការ​ជា​មួយ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ហើយ​នេះ​ជា​ការ​ប្រកួត​លើក​ទី២​ ដែល​សហព័ន្ធ​ទាំង​នេះ​បាន​រៀបចំ​រួច​ម្ដង​ហើយ​កាល​ពី​ចុង​ឆ្នាំ​២០១៧។​ ការ​ប្រកួត​នេះ​ដែរ​ក៏​ជា​ការ​អបអរ​ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ។​

World kun khmer

**ទី២​ ពាន​រង្វាន់​ TV5​** ទម្ងន់​៥៧​គីឡូក្រាម​ កម្មវិធី​ប្រកួត​មួយ​នេះ​ជា​ទូទៅ​គឺ​ប្រកួត​រៀងរាល់​ថ្ងៃ​សៅរ៍​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​បាន​លើក​ពេល​មក​ប្រកួត​ថ្ងៃ​ចន្ទ​ ទី៣១​ ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​ទៅ​វិញ​ ចំណែក​ម៉ោង​ប្រកួត​នោះ​ចន្លោះ​ពី​ម៉ោង​៥ល្ងាច​តទៅ។​ កីឡាករ​ដែល​ជា​បេក្ខភាព​ប្រកួត​ជម្រុះ​ដណ្ដើម​ពាន​ក៏​ត្រូវ​ឡើង​ប្រកួត​ចាញ់​ធ្លាក់​ជា​ធម្មតា។​

សៀវ ង៉ុយ ឈ្នះឡើងទៅជុំទី៣ ពាន​រង្វាន់ TV5

ទី៣​ កម្មវិធី​ Khmer Fight​ ជា​ការ​ប្រកួត​ថ្មី​១ទៀត​ដែល​ទើប​លេច​រូបរាង​ឡើង​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​នោះ​ដែរ​ ពោល​គឺ​ចាប់​ផ្ដើម​បន្ត​ពី​ការ​ប្រកួត​ពាន​រង្វាន់​ TV5​ រួច​ ចន្លោះ​ពី​ម៉ោង​ ៨​យប់​តទៅ។​ បើ​តាម​ការ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​មួយ​ចំនួន​កម្មវិធី​ប្រដាល់​នេះ​ជា​ការ​សហការ​គ្នា​រវាង​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍លេខ៥។​ ចំពោះ​ការ​ប្រកួត​កម្មវិធី​ខាង​លើ​នេះ​ គឺ​​គូ​បរទេស​ជា​មួយខ្មែរ​ភាគច្រើន​ជា​កីឡាករ​ខ្លាំង​ៗ​ជួរមុខរបស់​កម្ពុជា​តែ​ម្ដង។​

ឡុង សំណាង ឈ្នះ​ក្នុង​កម្មវិធី Khmer Fight

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម