ហេតុផលចាក់ដោត ៤ យ៉ាងបង្ខំចិត្តអ្នកប្រើព្រមដាំខ្ទឹមជាមួយ iPhone ចាស់ៗមិនងាយឡើងស៊េរី
- 2019-01-04 11:52:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលចាក់ដោត ៤ យ៉ាងបង្ខំចិត្តអ្នកប្រើព្រមដាំខ្ទឹមជាមួយ iPhone ចាស់ៗមិនងាយឡើងស៊េរី
ចន្លោះមិនឃើញ
អតិថិជនទូទាំងសកលលោកពិតណាស់ដែលតែងតែរង់ចាំទស្សនាការបង្ហាញខ្លួន iPhone ជំនាន់ថ្មីក្នុងឆ្នាំនីមួយៗ ប៉ុន្តែក៏មិនប្រាកដថាពួកគេរាល់គ្នាព្រមចំណាយលុយទាំងពាន់ដំឡើងសេរ៊ីថ្មីនោះដែរ។ ខាងក្រោមបង្ហាញពីហេតុផលចាក់ដោត ៤ ចំណុចដែលម្ចាស់ iPhone ភាគច្រើនមិនសូវអើពើជាមួយការ Update ឡើងម៉ូឌែលថ្មី៖
៤.អាចប្រើកម្មវិធីសំខាន់ៗបានដូចគ្នា:
ការប្រើប្រាស់ចាំបាច់របស់អតិថិជនរួមមានដូចជាការផ្ញើសារ ការហៅចេញចូល ឬការប្រើប្រាស់បណ្តាញសង្គមជាដើម ពិតណាស់ដែលម៉ូឌែលចាស់និងថ្មីអាចធ្វើបានដូចគ្នា ទៀតសោតបើនិយាយដល់ Facebook ឬ Snapchat ទាំងលើ iPhone 6 ឬ iPhone XS Max ក៏អាចបើកចេញដូចគ្នា គ្រាន់ខុសដំណើរការល្បឿនប៉ុណ្ណោះ។
៣.Apple ពង្រឹងល្បឿនឧបករណ៍ចាស់:
បច្ចេកវិទ្យាមួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Apple បានព្យាយាមពង្រឹងល្បឿនដំណើរការលើម៉ូឌែលចាស់ៗ ពោលគឺជំនាន់ iOS 12 នេះផ្ទាល់តែម្តង អាចជួយពន្លឿនឲ្យម៉ាស៊ីនសេរ៊ីចាស់ដើរបានលឿន ថ្វីបើផ្នែក Hardware រាងទាបបន្តិចក្តី។
២.ការវិវត្តនៃត្រកូល S:
រំលងទៅមួយឆ្នាំទល់មួយឆ្នាំមិនប្រាកដថា Apple ផ្លាស់ប្តូរទាំងស្រុងឡើយ ដោយក្នុងឆ្នាំខ្លះក៏ចូលដល់ត្រកូល "S" ដោយជំនាន់នេះពុំមានការវិវត្តច្រើនដូចជំនាន់ទូទៅនោះទេ។ ឧទាហរណ៍សាមញ្ញលើកការប្រៀបធៀបរវាង iPhone X និង iPhone XS គឺចំណុចរសើបខ្លាំងត្រង់ផ្នែក CPU និងកាមេរ៉ាបែបនេះបើអ្នកនៅកាន់ iPhone សេរ៊ីចាស់ ក៏គ្មានផ្លូវទៅចំណាយលុយទាំងដុលឡើងសេរ៊ីងាយៗឡើយ។
១.ប្រព័ន្ធ 5G មិនទាន់លេចវត្តមាន:
តាមដំណឹងល្ហិចល្ហៀង iPhone ប្រើ 5G នឹងមាននៅឆ្នាំ ២០២០ ដោយវាជាចំណុចខ្លាំង ព្រោះប្រសិនប្រព័ន្ធទូរគមនាគមន៍ក្នុងតំបន់អាចអនុញ្ញាតឲ្យប្រើអ៊ីនធឺណិតល្បឿនលឿន តែឧបករណ៍អ្នកមិនគាំទ្រ នោះក៏ចាំបាច់ត្រូវបង្ខំចិត្តឡើងសេរ៊ីឲ្យទាល់តែបាន ព្រោះ 4G LTE ធៀបនឹង 5G ល្បឿនខុសគ្នាដូចមេឃនឹងដី។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: