ប្លែកភ្នែកជាមួយរូបភាពកាមេរ៉ា ៣ គ្រាប់លើ iPhone XI សេរ៊ីឆ្នាំ ២០១៩
- 2019-01-07 09:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែកភ្នែកជាមួយរូបភាពកាមេរ៉ា ៣ គ្រាប់លើ iPhone XI សេរ៊ីឆ្នាំ ២០១៩
ចន្លោះមិនឃើញ
ក្រុមការងារ Digit.in បានបង្ហាញនូវរូបភាព Render នៃការរចនាត្រួសៗរបស់ iPhone XI ជំនាន់ឆ្នាំ ២០១៩ ដោយផ្អែកតាមរបាយការណ៍ចេញពី @OnLeaks។ ប្រភពបានបង្ហាញថា Apple នឹងរចនាប្រភេទកាមេរ៉ា ៣ គ្រាប់នៅខ្នងក្រោយ ដោយពីរគ្រាប់បែបបញ្ឈរ ខណៈគ្រាប់ទីបីនៅផ្នែកខាងស្តាំចំកណ្តាល ជាមួយគ្រាប់ LED Flash និងរន្ធស្រូបសំឡេង ពោលជាប្រអប់រាងបួនជ្រុងដូចមានលើ Huawei Mate 20 Pro។
ក្នុងនោះក្រុមហ៊ុនយក្សអាមេរិកនឹងបន្តចេញផ្សាយ iPhone ជំនាន់ថ្មី ៣ ម៉ូឌែលតាមជោគជ័យមានលើ iPhone XR និងធុនខ្ពស់ iPhone XS/XS Max ប៉ុន្តែមិនប្រាកដថាម៉ូឌែលមានបំពាក់កាមេរ៉ាបីគ្រាប់នឹងលេចចេញលើម៉ូឌែលណាមួយនោះទេនាខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខ។
ប្រភពក៏សង្កត់ធ្ងន់ថាកាមេរ៉ាគ្រាប់ទីបីនឹងដើរតួសម្រាប់ជំរុញល្បឿន Focus ឲ្យបានរហ័សជាងមុននិងបង្កើតនូវគំរូរូបភាព 3D Model ខណៈតួខ្នងខាងក្រោយបន្តស្រោបដោយកញ្ចក់ដូចជំនាន់បច្ចុប្បន្នដដែល។
ទស្សនាវីដេអូខាងក្រោម៖
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
រាងមិនស្អាត តែទូរសព្ទចិន ៥ ធន់ខ្លាំងដល់ថ្នាក់ឡានមិនបែកតម្លៃខ្ទង់ ២០០ ដុល្លារ
Tesla នឹងឲ្យអ្នកទិញ Model 3 នៅអឺរ៉ុប និងចិនកែកុនរថយន្តខ្លួនឯងបាន