អ្នកគាំទ្រក្ដៅស្លឹកត្រចៀកនឹង YG ក្រោយឲ្យ Lisa និងអ្នករាំបម្រុងស្លៀកឈុតដូចគ្នា

  • 2019-01-10 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ជា​ច្រើន​បាន​ដាក់​ការ​សង្ស័យ​ថា ផលិតកម្ម YG បាន​រៀបចំ​ឲ្យ​តារា​ចម្រៀង Lisa និង​អ្នក​រាំ​បម្រុង​របស់​តារា​ចម្រៀង Jennie ស្លៀក​សម្លៀកបំពាក់​ដូច​គ្នា។ ផ្ទុយ​ពី​សមាជិក​ដទៃ​ក្នុង​ក្រុម BLACKPINK ឈុត​សម្លៀកបំពាក់​ជា​ច្រើន​របស់ Lisa គឺ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ឈុត​ដែល​អ្នក​រាំ​បម្រុង​ទាំង​នោះ​ពាក់។

ក្រោយ​ពី​ព័ត៌មាន​នេះ ត្រូវ​បាន​ចែកចាយ​ភ្លាម អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​ខឹង​សម្បារ​ជា​ខ្លាំង និង​បាន​បញ្ចេញ​កំហឹង​របស់​ពួកគេ​ដោយ​និយាយ​ថា៖ "ខ្ញុំ​មិន​អាច​ទទួល​បាន​ទេ​ចំពោះ ការ​ពិត​ដែល​តារា​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ស្លៀក​ពាក់​ដូច​អ្នក​រាំ​បម្រុង​នោះ"។

គួរ​បញ្ជាក់​បន្ថែម​ថា​ បញ្ហា​មួយ​នេះ​បាន​ផ្ទុះ​ឡើង អំឡុង​ពេល ក្រុម BLACKPINK ធ្វើ​ការ​ប្រគំ​តន្ត្រី​ក្នុង​ទីក្រុង​ចាកាតា នៃ​ប្រទេស​ឥណ្ឌូនេស៊ី និង​ក្រោយ​ពេល​វីដេអូ​ផ្សព្វផ្សាយ​កម្មវិធី "X Academy” បាន​បញ្ចេញ។ អ្នក​គាំទ្រ​អះអាង​ថា Lisa បាន​ពាក់​ឈុត​ដូច​គ្នា​ទៅ​នឹង​ឈុត​មួយ​របស់​អ្នក​រាំ​បម្រុង​របស់ Jennie ក្នុង​បទ "SOLO”។

ជាមួយ​គ្នា​នេះ​ដែរ ពួកគេ​ក៏​បាន​លើក​យក​ឈុត​មួយ​ទៀត​ដែល Lisa បាន​ពាក់​កាល​ពី​ធ្វើ​ការ​ប្រគំ​តន្ត្រី​ក្នុង​ទីក្រុង Tokyo កាល​ពី​ខែ​តុលា​កន្លង​ទៅ គឺ​ដូច​គ្នា​ទៅ​នឹង​ឈុត​មួយ​របស់​អ្នក​រាំ​ក្នុង​បទ "SOLO” ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចំពោះ​ម៉ាក​ពិត​ប្រាកដ​របស់​ឈុត​ទាំង​នោះ​មិន​ត្រូវ​បាន​ដឹង​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ដឹង​ថា ពេល​នេះ អ្នក​គាំទ្រ​មាន​ការ​ខឹង​សម្បារ​ និង​ប្រតិកម្ម​បញ្ចេញ​មតិ​រិះគន់​ខ្លាំង៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា