គ្រូបង្រៀនជាង ៣ម៉ឺននាក់នៅអាមេរិក ចេញមកទាមទារដំឡើងប្រាក់ខែ (មានវីដេអូ)

  • 2019-01-15 03:39:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្រៀន​ជាង​៣ ម៉ឺន​នាក់​មក​ពី​សាលា​ធំ​បំផុត​ទី​ពីរ​​នៅ​ទីក្រុង Los Angeles រដ្ឋកាលីហ្វរញ៉ា​សហរដ្ឋអាមេរិក បាន​មក​ផ្ដុំ​គ្នា​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ។

ក្រុម​គ្រូ​បង្រៀន និង​សហជីព​រាប់​ម៉ឺន​នាក់ បាន​នាក់​គ្នា​ពាក់​អាវ​ពណ៌​ក្រហម​ដើរ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង​កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋ​ធ្វើ​ការ​ដំឡើង​ប្រាក់​ខែ​ដល់​ពួកគេ​ចំនួន ៦,៥​ភាគ​រយ​ភ្លាម​ៗ។ ការ​ទាម​ទារ​នេះ គឺ​សម្រាប់​ការ​ដំឡើង​ប្រាក់​ខែ​ដល់​បុគ្គលិក​ទាំង​អស់​ក្នុង​សាលា​រួម​មាន​បណ្ណារក្ស, អ្នក​ប្រឹក្សា និង​បុគ្គលិក​ជំនួយការ​ផ្សេង​ៗ​ទៀត ក៏​ដូច​ជា​ទាម​ទារ​ឲ្យ​បន្ថយ​ចំនួន​សិស្ស​តាម​ថ្នាក់​ដោយ​កំណត់​ត្រឹម ៣៥​នាក់​សម្រាប់​សិស្ស​បឋម​កម្រិត​ខ្ពស់ និង​ត្រឹម ២៥​នាក់​សម្រាប់​សិស្ស​បឋម​កម្រិត​ទាម ខណៈ​ដែល​បច្ចុប្បន្ន​នៅ​តាម​ថា្នក់​នីមួយ​ៗ​មាន​សិស្ស​លើស​ពី ៤៥​នាក់​។ លើស​ពី​នេះ​ទៀត អំឡុង​នៃ​ការ​ទាម​ទារ​នេះ ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​សាលា​ជាង​៤៨០ ០០០​នាក់​ផង​ដែរ។

គួរ​ឲ្យដឹង​ថា សាលា The Los Angeles Unified School District (LAUSD) គឺ​ជា​សាលា​ធំ​បំផុត​ទី​ពីរ​នៅ​សហរដ្ឋអាមេរិក​ដែល​មាន​ចំនួន​សិស្ស​ច្រើន​បំផុត​រហូត​ដល់​ជាង ៦៤​ម៉ឺន​នាក់ ហើយ​ការ​តវ៉ា​នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​រយៈ​ពេល ៣០​ឆ្នាំ​ចុង​ក្រោយ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ RT   ប្រែសម្រួល ៖ រ័ត្ន