រថយន្ត​អគ្គិសនី Tesla កំពុង​មាន​គូ​ប្រជែង​ថ្មី​មួយ​ទៀត​ពី Cadillac

  • 2019-01-16 02:36:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណិត​ជា​ច្រើន​កំពុង​អភិវឌ្ឍន៍​រថយន្ត​អគ្គិសនី ប្រជែង​នឹង Tesla ហើយ Cadillac ក៏​ត្រៀម​ស្ថិត​នៅ​ក្នុង​ចំណោម​នោះ​ដែរ។ 

នៅ​ព្រឹត្តិការណ៍ Detroit Auto Show ក្រុមហ៊ុន General Motors បាន​បង្ហាញ​គំរូ​ម៉ូដែល​រថយន្ត​អគ្គិសនី​ជា​លើក​ដំបូង។ 

Cadillac មិន​ទាន់​បញ្ចេញ​ព័ត៌មាន​លក្ខណៈសម្បត្តិ​លម្អិត​នៅ​ឡើយ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​លើក​ឡើង​ថា នឹង​ប្រើ​តួ​រថយន្ត​អគ្គិសនី​ថ្មី ងាយស្រួល​កែតម្រូវ ប្រើ​ពេលវេលា​អភិវឌ្ឍន៍​ខ្លី​។ 

បែប​នេះ​នឹង​ជួយ​ដល់​ក្រុមហ៊ុន​ផលិត​រថយន្ត​តាម​ទាន់​ចំណង់​ចំណូល​ចិត្ត​អតិថិជន និង​ផ្លាស់ប្ដូរ​បច្ចេកវិទ្យា​បាន​កាន់​តែ​ងាយស្រួល​។​ Cadillac មាន​ការ​រំពឹង​ថា នឹង​ផ្តល់​គំរូ​រថយន្ត​អគ្គិសនី​ច្រើន មាន​រូបរាង​ស្អាតៗ។ GM ចង់​ឲ្យ Cadillac ជា​ប្រ៊េន​រថយន្ត​អគ្គិសនី​នាំ​មុខ​។ ក្រុមហ៊ុន​នឹង​បញ្ចេញ​រថយន្ត​អគ្គិសនី ២០ គ្រឿង​ត្រឹម​ឆ្នាំ ២០២៣៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន