ពេញនិយមខ្លាំងពេក ហ្គេម Fortnite កើប​ចំណូល​បាន​ច្រើន​បំផុត​ប្រចាំឆ្នាំ ២០១៨

  • 2019-01-19 01:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ជោគជ័យ​នៃ​ហ្គេម​បែប​បាញ់​ប្រហារ Fortnite: Battle Royale បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន Epic Games កើប​ចំណូល​បាន ២,៤ ពាន់​លាន​ដុល្លារ​ ជាប់​ជា​ហ្គេម​ពេញ​និយម​បំផុត​ក្នុង​លោក​ប្រចាំ​ឆ្នាំ ២០១៨។ នេះ​បើ​តាម​របាយការណ៍​ស្រាវជ្រាវ​ចេញ​ពី SuperData

Fortnite ជា​ហ្គេម​ឈរ​នៅ​លំដាប់​កំពូល​ទទួល​បាន​ចំណូល​ច្រើន​ជាង​ហ្គេម​ប្រភេទ Free-to-play ណាៗ​ទាំង​អស់​កាល​ពី​ឆ្នាំ​ទៅ។ យក​ឈ្នះ​ទាំង​លើ​ហ្គេម Dungeon Fighter Online របស់​ក្រុមហ៊ុន Nexon ដែល​រក​បាន ១,៥ ពាន់​លាន​ដុល្លារ និង League of Legends របស់ Riot Games រក​បាន ១,៤ ពាន់​លាន​ដុល្លារ

ជាប់​ឈ្មោះ​ជា​ហ្គេម​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត ហើយ​ក៏​ជា​កត្តា​ដ៏​សំខាន់​ដែល​បាន​ជំរុញ​ឲ្យ​ចំណូល​ក្នុង​វិស័យ​ហ្គេម​ឌីជីថល​មាន​ការ​ឡើង​ប្រមាណ ១១ ភាគរយ ពោល​គឺ​កើន​ដល់ ១០៩,៨ ពាន់​លាន​ដុល្លារ​លើ​រាល់​ឧបករណ៍​ទាំង​អស់ មិន​ថា​ Mobile, PC និង Console។

បញ្ជាក់​ថា​មិន​ត្រឹម​តែ​ក្រុមហ៊ុន​ផលិត​ហ្គេម​មួយ​នោះ​ទេ ដែល​បាន​ចំណូល​ទាំង​លាន ក្រឡេក​ទៅ​មើល​ជើង​ខ្លាំង​អ្នក​ផ្សាយ​ផ្ទាល់​ល្បី​ឈ្មោះ​ដែល​មាន​រហ័ស​នាម​ថា "Ninja" កាល​ពី​ឆ្នាំ ២០១៨ ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​រក​ចំណូល​បាន​ជាង ១០ លាន​ដុល្លារ​ផង​ដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ foxsports   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី