បន្ថែមភាពសុខស្រួលក្នុងជីវិតជាមួយសង្ហារិមថ្មីតម្លៃពិសេស ថែមអាំងប៉ាវហេងៗចូលឆ្នាំចិនទៀត

  • 2019-01-19 06:08:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


  • ធ្លាប់​ប៉ង​ចង់​ដូរ​សាឡុង តុ ទូ គ្រែ យូរ​ហើយ​មែន​អត់?

  • ស្ទាក់​ស្ទើរ​ព្រោះ​ពេញចិត្ត​តែ​របស់​គុណភាព​ល្អ ស្អាតៗ ​ថ្លៃៗ

ល្មម​ដល់​ពេល​សម្រេច​ចិត្ត​បាន​ហើយ ទាន់​ឥលូវ​ក្រុមហ៊ុន​គ្រឿង​សង្ហារិម​ល្បី​ឈ្មោះ​ឈាន​មុខ​គេ​នៅ​កម្ពុជា D'Furniture បាន​បន្ថែម​​កម្មវិធី​ចែក​អាំង​ប៉ាវ​ចូល​ឆ្នាំ​ចិ​ន​ក្តៅៗ ពីលើ​កម្មវិធី​បញ្ចុះ​តម្លៃ​ ៥០% ស្វាគមន៍​ឆ្នាំ​ថ្មី​តាំង​ពី​ដើម​ខែមករា ២០១៩នេះ​។

ប្រូម៉ូសិន​ផ្ទួនៗ​នេះ​ គឺ​ដើម្បី​ជា​កាដូ​ឆ្នាំ​ថ្មី​ ហេង​ ហេង ជូន​អតិថិជន​ទាំងអស់​ ដែល​មាន​ផ្តល់​ជូន​គ្រឿង​សង្ហារិម​ជាច្រើន​ម៉ូដ​ ច្រើន​ជម្រើស ធានា​ទាំង​តម្លៃ និង គុណភាព​ ហើយ​សុទ្ធ​សឹង​ជា​ម៉ាក​ល្បី​ថា​ល្អ រឹងមាំ ប្រើ​ជាប់​បាន​យូរ ​ទិញ​មួយ​ដឹង​មួយ​។

  • ប្រូម៉ូសិនទី ១ សម្រាប់​ចូល​ឆ្នាំ​សកល ២០១៩ គឺ អតិថិជន ​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ដល់​ទៅ ៥០% ​ភ្លាមៗ​លើក តុ​ទឹក​តែ​​ទូ​តាំង​ទូរទស្សន៍ និង ពូក​គេង​ម៉ាក De’Rucci បន្ទាប់​ពី​បាន​ជាវ​សាឡុង​ម៉ាក​ល្បី​ពី​បារាំង ​Carl Carl និង ឈុត​គ្រែ​គេង​ម៉ាក CBD របស់​អ៊ីតាលី ដែល​មាន​ជា​ច្រើន​ម៉ូដ​ស្អាតៗ​ ឃើញ​ភ្លាម​ធានា​ម៉ា​ពេញ​ចិត្ត។

  • ប្រូម៉ូសិនទី ២ សម្រាប់​អបអរ​​ចូល​ឆ្នាំ​ចិន គឺ រាល់​ការ​ជាវ​គ្រឿង​សង្ហារិម​គ្រប់​ម៉ាក ពី D' Furniture ​ចាប់​ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃទី ១០​ កុម្ភៈ ២០១៩ នឹង​មានឱកាស​ចាប់​អាំង​ប៉ាវ​​ផ្សង​សំណាង​ដើម្បី​ទទួល​រង្វាន់​ជាច្រើន​មុខ​ទៀត។

ចង់​រៀប​ចំ​ផ្ទះ​ឲ្យ​ស្អាត​លើក​រាសី ស្វាគមន៍​ឆ្នាំ​ថ្មី  ឲ្យ​មាន​លាភ​ហូរ​ចូល​មិន​ចេះ​ដាច់ ហើយ​ប្រើ​បាន​ស្រួល​ខ្លួន គ្រួ​សារ​ក៏​កាន់​តែ​មាន​សុភមង្គល​នោះ កុំ​រំលង​ឱកាស​នេះ​ឲ្យ​សោះ។

​ប្រញាប់​ឡើង! កម្មវិធី​ប្រូម៉ូសិន​ផ្ទួន​ៗ​នេះ គឺ​ ចាប់​ពី​ថ្ងៃទី ២០ មករា នេះ រហូត​ដល់​ ថ្ងៃទី​១០​កុម្ភៈ​ ប៉ុណ្ណោះ

រង្វាន់​ក្នុង​អាំងប៉ាវសម្រាប់​ចូលឆ្នាំចិន

សូមកុំ​ភ្លេច​ឆៀង​ទៅ​មើល​ដោយ​ផ្ទាល់​នៅ ហាង​លក់​គ្រឿង​សង្ហារិម D'Furniture មាន​ទី​តាំង​នៅ ផ្ទះលេខ 88ABC មហា​វិថី​ម៉ៅសេទុង ខណ្ឌ​ចំការមន ភ្នំពេញ ។ ទំនួល​ខុស​ត្រូវ ទំនុក​ចិត្ដ និង​ភាព​ជឿជាក់​មាន​នៅ​ឌីហ្វើនីឈ័រ។

សម្រាប់​ព័ត៌មាន​បន្ថែម ៖

  • លេខទូរស័ព្ទ៖ ០17 80 80 80 / ០15 82 82 82 / ០85 44 44 44
  • វិបសាយ ៖ www.dfurniture.com.kh
  • ហ្វេសប៊ុក៖ dfurniturepage

តោះ! មើលវីដេអូពីគ្រឿងសង្ហារិមប្រេនៗមាននៅ D' Furniture ៖

អត្ថបទ៖ លីដា