សូលទីឡូ​អង្គរ​ចុះ​កុត​ត្រា​រួច​រាល់​ជាមួយ​កីឡាករ​បរទេស​៥​រូប​​មាន​តែ​មួយ​សញ្ជាតិ​

  • 2019-01-22 02:45:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹ​ប​​បាល់ទាត់​សូលទីឡូ​អង្គរ​​បាន​ចុះ​កុង​ត្រា​យក​កីឡាករ​បរទេស​ចំនួន ៥ រូប​រួច​ហើយ ​សម្រាប់​ការ​ត្រៀម​​ខ្លួន​ចូល​លេង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​​ថ្មី​ ដែល​គ្រោង​ចាប់​ផ្ដើម​​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ ២០១៩។

ក្លឹប សូលទីឡូអង្គរ រដូវកាលមុន

ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​កម្ពុជា នឹង​បិទ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៩។​ យ៉ាង​ណាមិញ​​​​​ សម្រាប់​​ក្លឹប​សូលទីឡូ​អង្គរ​​ក៏​បាន​​ចុះ​កុង​ត្រា​​ជាមួយ​កីឡាករ​បរទេស​រួច​រាល់​។ ក្លឹប​​ដែល​មាន​ទីលាន​នៅ​ខេត្ត​សៀមរាប​មួយ​នេះ​បាន​ចុះ​កុង​ត្រា​ជាមួយ​​​ជនជាតិ​ជប៉ុន​ទាំង​អស់​តែ​ម្ដង​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្លឹប​មក​កាន់​ Sabay ។

សូល​ទីឡូ​អង្គរ​ជា​ក្លឹប​របស់​លោក Keisuke Honda អ្នក​ចាត់​ក្រុម​របស់​កម្ពុជា​បច្ចុប្បន្ន​។ ​ក្លឹ​​ប​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ ១០ កាល​​រដូវ​កាល​មុន​ ដោយ​យក​បាន ២០ ពិន្ទុ​ក្នុង​ចំណោម​ការ​ប្រកួត​ចំនួន ២២ លើក​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម