ដឹងតែកក្រើកហើយ! ​​សាកល​វិទ្យាល័យ​ក្នុង​ស្រុក​ល្បីៗ ចាប់ដៃគ្នា​​ធ្វើ​ការស្រាវជ្រាវ​លើ​វិ​ស័​យ ICT

  • 2019-01-23 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងតិចមាន អ្នកតំណាង​អ្នកស្រាវជ្រាវ​ផ្នែកបច្ចេកវិទ្យានៃ​សកលវិទ្យាល័យ​រដ្ឋ​ធំ​ៗ​ចំនួន ៩ ស្ថាប័ន បាន​រួមគ្នា​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ ​ដើម្បី​រៀបចំ​ធ្វើ​ការស្រាវជ្រាវ​រួមគ្នា​លើ​វិ​ស័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ដើម្បីឲ្យមានលទ្ធភាព​ជំរុញវិស័យនេះ​ឲ្យ​កាន់តែប្រសើរឡើង និងទទួលបានលទ្ធផលខ្ពស់នៅតាមសាកលវិទ្យាល័យនីមួយៗ។​

អ្នកតំណាង​អ្នកស្រាវជ្រាវ​ផ្នែកបច្ចេកវិទ្យា​មកពីសកលវិទ្យាល័យ​រដ្ឋ​ធំ​ៗ​

សិក្ខាសាលា​នេះ​ មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ដែល​ទទួលបន្ទុក​កិច្ច​ការស្រាវជ្រាវ​ ​និង​តំណាង​អ្នកស្រាវជ្រាវ​នៃ​សកលវិទ្យាល័យ​រដ្ឋ​ធំ​ៗ​ដូចជា​ ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​វិទ្យាស្ថាន​ជាតិ​NIP​TIC​T​ ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​សាកលវិទ្យាល័យ​វិទ្យា​សា​ស្រ្ត​សុខាភិបាល​ ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិ​ល្បះ​ ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិ​សា​ស្រ្ត ​និង​វិទ្យា​សា​ស្រ្ត​សេដ្ឋកិច្ច​ ​ព្រមទាំង​លេខាធិការដ្ឋាន​មូលនិធិ​ ​ស​.​អ​ ​សរុប​ប្រមាណ​ ​៥​០​នាក់​។​

ឯកឧត្ដម​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាអធិបតីក្នុងកម្មវិធីនោះ បានផ្ដោ​ត​លើ​គោលបំណង​សំខាន់​ ​៣​ គឺ​៖​

  • ១​).​ចែករំលែក​បទពិសោធន៍​របស់​សាកលវិទ្យាល័យ​នីមួយៗ​ទាក់ទង​នឹង​ការស្រាវជ្រាវ​ផ្នែក​វិទ្យា​សា​ស្រ្ត ​និង​បច្ចេកវិទ្យា​

  • ២​).​ពិភាក្សា​លើ​ប្រធាន​បទ​ស្រាវជ្រាវ​រវាង​សាកលវិទ្យាល័យ​ក្នុង​គោលដៅ​សហការ​ជំរុញ​ការស្រាវជ្រាវ​លើ​វិ​ស័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ឱ្យ​កាន់តែ​ប្រសើរ​ឡើង

  • ៣​).​ពិភាក្សា​លើ​យន្ត​ការ​នៃ​ការប្រើប្រាស់​មូលនិធិ​ស​.​អ​-R&​D​ ឲ្យកាន់តែ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជួយ​ដល់​ការស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា​ ​ជាពិសេស​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​)​។

​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្ដល់​ឱកាស​ដល់​គ្រឹះស្ថាន​អប់រំ​ឧត្ដម​សិក្សា​រដ្ឋ​ដែល​ធ្វើការ​លើ​វិ​ស័យ​ផ្សេងៗ​គ្នា​អាច​ជួបពិភាក្សា​ ​និង​សហការ​គ្នា​អនុវត្ត​គម្រោង​ស្រាវជ្រាវ​ឲ្យកាន់តែ​ល្អ​ប្រសើរ​ជាង​មុន​តាមរយៈ​ការប្រើប្រាស់​ ​I​C​T​ ​ស្របតាម​និន្នាការ​ពិភពលោក​ ​ជាពិសេស​ការ​មកដល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​៕

អានបន្ត៖

អត្ថបទ៖ រក្សា