​ក្ដឹប​ស្មាតហ្វូន​តូច​បំផុត សឹង​មិន​ជឿ​ថា​តម្លៃ​ប៉ុណ្ណឹង​សោះ!

  • 2019-01-27 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Palm ដែល​ជា​ក្រុមហ៊ុន​ផលិត​សម្ភារៈ​បច្ចេកវិទ្យា ​បាន​ងាក​មក​ចាប់​អារម្មណ៍​បង្កើត​ជា​ស្មាតហ្វូន​ដ៏​តូច​មួយ​ម៉ូឌែល​ដាក់​ឈ្មោះ​ថា "Palm Smartphone” ដែល​ចេញ​លក់​លើ​ទីផ្សារ ម្តង​រួច​ហើយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៨។

​ត្បិត​ថា​ខ្លួន​តូច​មែន តែ​ទូរសព្ទ​នេះ​មាន​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ និង​ដំណើរការ​បាន​លឿន​មិន​ចាញ់​ស្មាតហ្វូន​ទំហំ​ធំៗ​នោះ​ទេ។ Palm ​មាន​ទំហំ​ប៉ុន​កាត​ធនាគារ​ប្រមាណ​ជា ៣,៣ អ៊ិញ ​មាន​អេក្រង់ HD display មាន​បច្ចេកវិទ្យា​ការពារ​អេក្រង់​កម្រិត Gorilla Glass 3។

មាន​បច្ចេកវិទ្យា​ការពារ​ជម្រាប​ទឹក IP68 ដំណើរការ​ដោយ Android 8.1 មាន​បច្ចេកវិទ្យា​ស្កេន​មុខ Face recognition អាច​សាក​ថ្ម​បាន​លឿន​មធ្យម Type-C 1.0 (​ពេញ ១០០% ប្រើ​ពេល ១ម៉ោង) ថាម​ពល​ថ្ម​Li-Ion 800 mAh អាច​និយាយ​បាន ៨ ម៉ោង។

​នៅ​ពេល​អ្នក​ចេញ​ក្រៅ ឬ​លេង​កីឡា ដោយ​ពិបាក​យក​ទូរសព្ទ​ប្រើ​ប្រចាំ​ថ្ងៃ​ដែល​មាន​ទំហំ​ធំ​នោះ អ្នក​ក៏​អាច syncs(​ភ្ជាប់) ពី​ទូរសព្ទ​អ្នក​មួយ​ទៀត​ជាមួយ Plam Phone បាន​ដោយ​ងាយ។ វា​ប្រើ​ប្រាស់​បន្ទះឈីប Snapdragon 435 អាច​ដាក់​ស៊ីម​តូច​បាន ២ មាន​ជម្រើស RAM ៣GB មេម៉ូរី ៣២GB។

វា​ដើរ​តួ​ជា​ជំនួយ​ការ​ទូរសព្ទ ដោយ​មាន​ការ​ចុច​ដូច​ស្មាតហ្វូន​អេក្រង់​ធំ មាន​កាមេរ៉ា​មុខ(៨មេហ្គាភិចសែល)-ក្រោយ(១២ មេហ្គាភិចសែល) ​អាច​ថត​បាន​ងាយ​ស្រួល ​មាន​មុខងារ​វាស់​ចង្វាក់​បេះដូង​ដូច​នាឡិកា​ដៃ​ឆ្លាត​វៃ ​មាន​រូប icon ធំៗ​អាច​បង្ហាញ App បាន​ងាយ​ស្រួល​ចុច។

​ចំពោះ​តម្លៃ​គឺ ៣៥០ ដុល្លារ បើ​ចាប់​អារម្មណ៍​អាច​កម្ម៉ង់​ទិញ​បាន តាម​រយៈ​វិបសាយ​នេះ Palm.com

អានបន្ត៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រក្សា