អ្នក​គាំទ្រ​ត្រូវ​ចំណាយ​៦​ពាន់​ផោន​ប្រកួត​ចុង​ក្រោយ​​មើល​ Liverpool លើក​ពាន​?

  • 2019-01-28 08:45:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​សិន​ Liverpool បន្ត​ជ័យ​ជម្នះ​របស់​ខ្លួន​ ហើយ​រក្សា​គម្លាត​នាំ​មុខ​ Manchester City ដល់​វិនាទី​ចុង​ក្រោយ​នោះ​ព្រឹត្តិការណ៍​លើក​ពាន​ Premier League លើក​ដំបូង​នឹង​កើត​ឡើង​នៅ Anfield ចំ​ប្រកួត​ Wolverhampton ក្នុង​សប្ដាហ៍​ទី​៣៨។​

យោង​តាម​កាល​បរិច្ឆេទ​ ថ្ងៃ​ទី​១២​ ឧសភា​ អាច​ជា​ពេល​វេលា​ដែល​អ្នក​គាំទ្រ​ឃើញ​​ការ​ឈ្នះ​ពាន​លីគ​លើក​ដំបូង​ក្នុង​រយៈ​ពេល​២៩​ឆ្នាំ​របស់​ Liverpool ប៉ុន្តែ​មាន​ការ​ភ័យ​ខ្លាច​ថា​ពួកគេ​គ្មាន​ឱកាស​នឹង​មើល​ហេតុការណ៍​នោះ​ផ្ទាល់​នឹង​ភ្នែក​ដោយ​សារ​ចំនួន​សំបុត្រ​មាន​កំណត់។

​តាម​ពាក្យ​ចចាមអារ៉ាម​ភ្នាក់ងារ​​ជា​ឈ្មួញ​កណ្ដាល​មួយ​ចំនួន​អាច​ឆ្លៀត​ឱកាស​នេះ​ទិញ​សំបុត្រ​យក​ទៅ​លក់​បន្ត​ក្នុង​តម្លៃ​កប់​ពពក ​អាច​មាន​ដល់​៦​ពាន់​ផោន​ក៏​ថា​បាន។​ យ៉ាង​ណា​វា​គ្រាន់​តែ​ជា​តម្លៃ​ប្រឌិត​ឡើង​របស់​ឈ្មួញ​​ប៉ុណ្ណោះ​តែ​មែនទែន​ទៅ​ក្លឹប​មិន​អាច​​ដំឡើង​ថ្លៃ​បែប​នោះ​បាន​ទេ ព្រោះ​អ្នក​គាំទ្រ​ភាគ​ច្រើន​គឺ​ទិញ​ជា​កញ្ចប់​ទស្សនា​ពេញ​១​រដូវ​កាល​តែ​ម្ដង។

ការ​បំប៉ោង​ថ្លៃ​សំបុត្រ​តែង​កើត​មាន​ឡើង​ក្នុង​ពិភព​បាល់ទាត់​ពិសេស​គឺ​ចំ​ប្រកួត​សំខាន់​ៗ​ដូច​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ឬ​ World Cup ជា​ដើម។​ ការ​ឡើង​​ថ្លៃ​លើស​ធម្មតា​តែង​​ធ្វើ​ឡើង​ដោយ​ជន​ឱកាស​និយម​ដែល​ទិញ​សំបុត្រ​ទុក​ដើម្បី​​លក់​បន្ត​ឲ្យ​អ្នក​គាំទ្រ​ពេល​សំបុត្រ​ផ្លូវការ​លក់​អស់៕ ​

ប្រភព៖ Liverpool Echo   ប្រែ​សម្រួល៖ វីរ័ត្ន