ហ៊ានណាស់ ផលិតករ Steven Soderbergh ក្លាហាន​យក iPhone 8 ទៅ​ផលិត​​កុន​​យ៉ាង​ឡូយ

  • 2019-01-30 06:54:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ថ្មី High Flying Bird របស់​លោក Steven Soderbergh ថត​ដោយ​ប្រើ iPhone ទាំង​ស្រុង​។ 

High Flying Bird ថត​ប្រើ iPhone 8, Lens ភ្ជាប់​បន្ថែម​របស់ Moondog និង​ជើង​ទប់​លំនឹង DJI Osmo Stabilizer​។​ វីដេអូ​ត្រូវ​បាន​ថត​ក្នុង​កម្រិត 4K ជាមួយ​នឹង​កម្មវិធី Filmic។ លោក Soderbergh មិន​បាន​កែប្រែ កាត់ត​វីដេអូ​ច្រើន​នោះ​ទេ ក្រោយ​ពេល​ថត​ ដោយ​ត្រឹម​ប្រើ​មុខងារ​ជំនួយ​សម្រាប់​កែច្នៃ​ទិដ្ឋភាព​មើល​ទៅ​មាន​សភាព​ចាស់។ 

លោក Soderbergh រំពឹង​ពី​បច្ចេកវិទ្យា​​ផលិត​វីដេអូ​នេះ អាច​សន្សំ​ថវិកា​ទៅ​លើ​ឧបករណ៍​សម្រាប់​ផលិត​។ ការ​ផលិត​អាច​ចំណាយ​ពេល​ច្រើន​សប្តាហ៍ ឈុត​ខ្លះ​ល្អ និង​ខ្លះ​មិន​ល្អ​។ ពេល​ត្រលប់​មក​ផ្ទះ​វិញ បើ​វីដេអូ​ឈុត​នោះ​មិន​ល្អ លោក​នឹង​ជូនដំណឹង​ដល់​ផលិតករ រៀបចំ​អ្នក​ពាក់ព័ន្ធ សម្រាប់​ថត​ឡើង​វិញ​នៅ​ថ្ងៃ​បន្ទាប់។ 

ចំណុច​ចាប់អារម្មណ៍​របស់​លោក Soderbergh ពី​ការ​ប្រើ iPhone គឺការ​ផលិត​វីដេអូ​ដោយ​ភាព​ច្នៃប្រឌិត​ជាមួយ​កាមេរ៉ា​តូច​មួយ​។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន