អេមណាស់! Google បង្កើតកម្មវិធីព្រមានថ្មី ជួយឱ្យអ្នកប្រើដឹងវិបសាយណាពិតឬក្លែងក្លាយ
- 2019-01-30 06:39:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេមណាស់! Google បង្កើតកម្មវិធីព្រមានថ្មី ជួយឱ្យអ្នកប្រើដឹងវិបសាយណាពិតឬក្លែងក្លាយ
ចន្លោះមិនឃើញ
ជារឿងគ្រោះថ្នាក់ ដែលអ្នកប្រើប្រាស់ Internet មិនដឹងពី Adress វិបសាយច្បាស់លាស់ ព្រោះឧក្រិដ្ឋជនតែងប្រើល្បិចធ្វើ URL របស់ពួកគេឱ្យដូចវិបសាយពិត។ ដើម្បីសុវត្ថិភាព Google បានបង្កើតការព្រមានថ្មីមួយ (Google Chrome Warning)។
ក្រុមហ៊ុនបានបង្កើតការព្រមានថ្មីនេះ នៅក្នុង Chrome Browser របស់ខ្លួន ហើយវានឹងបង្ហាញប្រាប់អ្នកប្រើប្រាស់ ពេលពួកគេចូលទៅកាន់វិបសាយណាមួយ។ ការព្រមាននេះនឹងសួរអ្នកថា "តើអ្នកចង់ចូលទៅគេហទំព័រ "paypal.com" មែនទេ?" បើវាជាឬដូចមេរោគ នោះវានឹងលោតចេញ "paypa1.com (ក្លែងក្លាយ)" ជំនួសមកវិញ។
ការព្រមាននេះ ធ្វើឡើងក្នុងគោលបំណងឱ្យអ្នកប្រើប្រាស់កត់ចំណាំ ពេលអ្វីមួយខុសប្លែកជាមួយនឹង URL។ វិស្វករ Google Chrome លោកស្រី Emily Stark បាននិយាយនៅសន្និសីទ Enigma កាលពីថ្ងៃអង្គារថា ៖"អ្វីដែលមនុស្សឃើញក្នុងបារ URL មិនអាចជួយពួកគេបាន ដូចម៉ាស៊ីនសុវត្ថិភាពឡើយ"។
ទោះបីជាយ៉ាងណា លោកស្រីបញ្ជាក់ថា ការព្រមាននេះអាចពិបាកក្នុងការវែកមុខការវាយប្រហារខ្លាំងក្លាដែលមានប្រសិទ្ធិភាព ប៉ុន្តែបើសិនអ្នកប្រើប្រាស់ស្ដាប់តាមការព្រមានរបស់ Chrome ពួកគេនឹងត្រូវបានសង្គ្រោះតាមរយៈ ការផ្ដល់ឈ្មោះអ្នកប្រើប្រាស់ លេខសម្ងាត់ ឬព័ត៌មាន Credit Card ទៅកាន់វិបសាយគ្រប់គ្រងដោយឧក្រិដ្ឋជន និងអាចជួយពួកគេ ពីការដោនឡូតកម្មវិធីមិនល្អ ពីវិបសាយបោកប្រាស់ ដែលវិបសាយទាំងនោះ អាច encrypt និងបំផ្លាញប្រាក់របស់ពួកគេជាដើម។
វិបសាយបោកប្រាក់បានប្រើល្បិច ធ្វើយ៉ាងណាឱ្យ URL ដូចវិបសាយស្របច្បាប់។ វាអាចខុសពាក្យ ឬអក្សរបន្តិចបន្តួច ដែលហៅថា Homograph Attack ហើយវាមានឥទ្ធិពលណាស់ ព្រោះអ្នកមិនធ្លាប់ទទួលការបណ្ដុះបណ្ដាល មិនអាចមើលដឹងឡើយ។
លោកស្រីបញ្ជាក់ថា ការព្រមានថ្មីដែលកំពុងស្ថិតក្នុងការធ្វើតេស្តសាកល្បងនេះ ធ្វើឡើងដើម្បីផ្ដល់ព័ត៌មានពិត និងសុវត្ថិភាពជូនអ្នកប្រើប្រាស់៕