ហ៊ាន​ចំណាយ​ដល់​ប៉ុណ្ណា​ លើ​ស្មាតហ្វូន​អេក្រង់​បត់​បាន​?

  • 2019-02-01 02:44:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការវិវត្តន៍​រូបរាង​ស្មាតហ្វូន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​លក្ខណៈ​គួរ​ឲ្យ​កត់​សម្គាល់ និង​ចាប់​អារម្មណ៍​។ ទំហំ​អេក្រង់​ធំ, គែម​អេក្រង់​រួម​តូច​, មិន​មាន​ប៊ូតុង Home ឬ​រន្ធ​កាស​។ យ៉ាង​ណា​មិញ​បើ​ក្រឡេក​មើល​ស្មាតហ្វូន​ឆ្នាំ ២០០៩ និង​បច្ចុប្បន្ន ២០១៩ មិន​សូវ​ខុសគ្នា​ខ្លាំង​នោះ​ទេ​។ ប៉ុន្តែ​នេះ​នឹង​ផ្លាស់ប្ដូរ​ក្នុង​ឆ្នាំ ២០១៩ និង ២០២០ ដោយសារ​វត្តមាន​អេក្រង់​ប្រភេទ AMOLED បត់​បាន​។​

គំរូ​ស្មាតហ្វូន​មាន​អេក្រង់​បត់​បាន បង្ហាញ​ខ្លួន​ជា​បណ្តើរៗ​ហើយ ដូចជា Google X ឬ F របស់ Samsung, FlexPai របស់ Royole, Razr របស់ Motorola រួម​ទាំង​ទូរសព្ទ​របស់ Xiaomi ផង​ដែរ​។ ប៉ុន្តែ​ឧបករណ៍​ទាំងនេះ​ត្រូវ​ប៉ាន់ស្មាន​ក្នុង​តម្លៃ​ចន្លោះ​ពី ១៣០០ ទៅ ២០០០ដុល្លារ។ បើ​មាន​វត្តមាន​លើ​ទីផ្សារ មាន​ប៉ុន្មាន​នាក់​ហ៊ាន​ចំណាយ​សាកល្បង​ទទួល​បទពិសោធន៍​ថ្មី​ដំបូង​នេះ​? 

វីដេអូ៖

អេក្រង់ AMOLED អាច​បត់​បាន ប៉ុន្តែ​ថ្ម Lithium-ion មិន​អាច​នោះ​ទេ​។ ទំហំ​ថ្ម​នា​ពេល​បច្ចុប្បន្ន​ធំ​ផ្តល់​ថាមពល​ប្រើប្រាស់​បាន​យូរ​អង្វែង ប៉ុន្តែ​នឹង​ពិបាក​ពេល​ប្រើ​បត់​អេក្រង់​ជា​ពីរ​ដាក់​ចូល​ក្នុង​ហោប៉ៅ​។ 

រង់ចាំ​មើល​ទាំងអស់​គ្នា លក្ខណៈសម្បត្តិ​ប្រភេទ​ណា​បន្ថែម​ជំរុញ​ការ​លក់​ផលិតផល​នេះ​ក្រៅ​តែ​ពី​រូបរាង​បត់​បាន​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ http://nymag.com/intelligencer/2019/01/how-much-would-you-pay-for-a-foldable-smartphone.html

ប្រភព៖ nymag   ប្រែ​សម្រួល៖ ប៊ុនធឿន