ឈប់ច្រើនថ្ងៃ អត់មានកន្លែងដើរ? តោះទៅលេងពិភពបាតសមុទ្រ មានតែ១គត់នៅខ្មែរ ទាន់ចុះតម្លៃផ្ទួនៗ

  • 2019-02-01 09:43:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃខាងមុខនេះ បានរៀបគម្រោងដើម្បីទៅលំហែខួរក្បាលដើម្បី បំបាត់ភាពតានតឹងជាមួយមិត្តភ័ក្ដិ និងគ្រួសារឬនៅ? សម្រាប់ អ្នកមិនទាន់មាន ឬមិនចង់ចំណាយពេលច្រើនទៅកន្លែងឆ្ងាយៗ អាចងាកចាប់អារម្មណ៍កន្លែងកម្សាន្តនៅក្នុងក្រុងបាន។

ជាក់ស្ដែង ដូចជានៅ AEON2 សែនសុខ ក្រៅពីអាចញ៉ាំអី Shopping អ្នកក៏អាចភ្លក់បទពិសោធន៍ថ្មី ជាមួយពិភពត្រីបាតសមុទ្រ Fantasea Aquarium by AIA បានដែរ ព្រោះនៅទីនេះកំពុងផ្ដល់ជូនការបញ្ចុះតម្លៃពិសេសដល់អតិថិជន។

ពោលគឺចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ ២០១៩ ដោយទៅដល់ Fantasea Aquarium អ្នក គ្រាន់តែនិយាយពាក្យថា “Sabay” "សប្បាយ" នោះអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ១ ដុល្លារបន្ថែមភ្លាម ពោលគឺ ៤ ដុល្លារ សម្រាប់មនុស្សធំ និង ៣ ដុល្លារ សម្រាប់កុមារ។ លើសពីនេះ អ្នកនឹងទទួលបានអាំងប៉ាវផ្សងសំណាងឈ្នះ ១០០% ថែមទៀតផង។

ពិភពត្រីបាតសមុទ្រដំបូងគេក្នុងស្រុកខ្មែរនេះ មានសត្វច្រើនប្រភេទ ដូចជាត្រី នីម៉ូ ដូរី ត្រីមានពិស ត្រីកំពត ឆ្លាម បបែល អណ្តើក ត្រីស៊ីមនុស្ស ដែលមានប្រភពដើមពីជុំវិញពិភពលោក រួមទាំងមហាសមុទ្រប៉ាស៊ីហ្វិក សមុទ្រឥណ្ឌា សមុទ្រក្រហម សមុទ្រអាត្លង់ទិច ទន្លេអាម៉ាហ្សូន ទន្លេមេគង្គជាដើម។ ក្រៅពីនោះ ក៏មានសត្វសត្វល្មូនប្លែកៗស្អាតៗដូចជាពស់ស ពស់សលឿង ពស់ក្រហម បង្គួយយក្សបៃតង-ក្រហម តុកកែអណ្តាតខៀវ និងសត្វផ្សេងៗជាច្រើន។ ភ្លេចនាំក្រុមគ្រួសារ ជាពិសេសក្មេងតូចៗទៅលេងផងណា៕

អត្ថបទ៖ សុខណា