៦ វិធី​ជួយ​លើក​កម្ពស់​លទ្ធផល​កាត់ត​រូបភាព​

  • 2019-02-10 22:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​ថតរូប ម្ចាស់​កាមេរ៉ា​តែង​ព្យាយាម​ទាញ​ប្រយោជន៍​​ពី​មុខងារ​ផ្តល់​ឲ្យ​ក្នុង​កាមេរ៉ា​។ ប៉ុន្តែ​ការ​កាត់ត​នៅ​តែ​ត្រូវការ ដើម្បី​បង្កើន​ភាព​ទាក់ទាញ និង​ជួសជុល​កំហុស​ឆ្គង ពេល​​ផ្ដិត​យក​រូបភាព​។ 

ម្ចាស់ Youtube Channel មួយ​រូប​លោក Jamie Windsor បាន​ណែនាំ​ចំណុច ៦ យ៉ាង​ជួយ​ដល់​ការ​កាត់ត​បង្កើន​កម្រិត​ចាប់អារម្មណ៍​ទៅ​លើ​រូបភាព​។ 

វីដេអូ៖

១) ការ​តម្រឹម​រូបភាព​

អ្នក​ថតរូប​ជា​ច្រើន​ជៀសវាង​ការ​តម្រឹម​ទិដ្ឋភាព ដោយសារ​គិត​ថា​ធ្វើ​ឲ្យ​រូបភាព​រួម​តូច​។ ប៉ុន្តែ​អត្ថន័យ​រូបភាព​ចង់​បង្ហាញ មាន​សារៈសំខាន់​ជាង​គុណភាព​រូបភាព ដូចនេះ​បើ​អាច​កុំ​ខ្លាច​នឹង​ការ​តម្រឹម​ទិដ្ឋភាព​ចាប់​យក​អត្ថន័យ​ចង់​បង្ហាញ​។ 

២) ប្រើ White Balance

ការ​កែប្រែ​ពណ៌ White Balance អាច​បង្កើត​អារម្មណ៍​មួយ​បែប​ដល់​រូបភាព​។ White Balance មាន​លក្ខណៈ​ស្រទន់ ពណ៌ស​លាយ​ទឹកក្រូច បង្ហាញ​អារម្មណ៍​ស្ងប់ស្ងាត់ ខណៈ White Balance មាន​លក្ខណៈ​ភ្លឺ ពណ៌ស​លាយ​ទឹក​សមុទ្រ បង្ហាញ​ពី​អារម្មណ៍​សោកសៅ​។ 

៣) បង្កើន ឬ​បន្ថយ​ពន្លឺ​តាម​សាច់​រឿង​

ចំណុច​ភ្លឺ និង​ងងឹត អាច​ជួយ​ប្រាប់​ពី​អត្ថន័យ​រូបភាព​បាន​ប្រសើរ ធ្វើ​ឲ្យ Subject លេចធ្លោ ឬ​ទាញ​ចក្ខុ​អ្នក​ទស្សនា​ទៅ​ចំណុច​ជាក់លាក់​ណា​មួយ​នៃ​រូបភាព​។ 

៤) កាត់ត​កម្រិត 16Bit

កាត់ត​ប្រើ​កម្រិត​ពណ៌ 16bit ជៀស​ជាង 8bit បើ​អាច​ទៅ​រួច ហើយ​បម្លែង​ទៅ​កម្រិត 8bit វិញ​។ 8bit មាន​ន័យ​ថា​មាន​ពណ៌ 256 ក្នុង​មួយ Channel។ ការ​កាត់ត​ក្នុង​កម្រិត​ 8bit អាច​ធ្វើ​ឲ្យ​ពណ៌​លម្អៀង​បាន​។ 16bit មាន​ពណ៌ ៦៥ ៥៣៦ ក្នុង​មួយ Channel។ 

៥) កំណត់​កម្រិត​បន្ទាត់​រូបភាព​

បើ​មាន​ទិដ្ឋភាព​ជើង​មេឃ ឬ​ដាច់​ស្រយាល គួរ​ប្រាកដ​ថា​បាន​តម្រឹម​កម្រិត​បន្ទាត់ ទាំង​ផ្តេក ឬ​បញ្ឈរ​ធ្វើ​ឲ្យ​រូបភាព​បង្ហាញ​ស្អាត​។ នេះ​ដំណើរការ​យ៉ាង​ល្អ ពេល​ថតរូប​អាគារ ឬ​ជញ្ជាំង​។ 

៦) សម្រាក​យក​កម្លាំង​

ពេល​គិត​ថា​ការ​កាត់ត​ចប់​សព្វ​គ្រប់ គួរ​សម្រាក​សិន ដើរ​ចេញ​មួយ​ស្របក់​ទៅ​ទទួល​ទាន​កាហ្វេ ឬ​ទឹក​។​ ត្រលប់​មក​វិញ ពេល​មើល​ទិដ្ឋភាព អាច​នឹង​មាន​គំនិត​បន្ថែម​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Diyphotography   ប្រែ​សម្រួល៖ ប៊ុនធឿន