INTER KPC​ ទម្លាយ​ភាព​ខ្លាំង​ដែល​ខ្លួន​អាច​ឈ្នះ​ជើងឯក​៥ឆ្នាំ​ជាប់​គ្នា​នៅ​កំពង់ចាម​

  • 2019-02-20 04:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​ក្រុម​បាល់ទាត់​ INTER KPC​ ប្រាប់​ពី​ចំណុច​ដែល​ក្រុម​របស់​ពួកគេ​អាច​គ្រង់​តំណែង​ជើងឯក​៥ឆ្នាំ​ជាប់​គ្នា​នៅ​មណ្ឌល​ខេត្ត​កំពង់ចាម​ ពាន​រង្វាន់​ Tiger Street Football Festival 2019​ គឺ​ដោយ​សារ​ម្នាក់​ៗ​មាន​បទ​ពិសោធ​ច្រើន។​

Inter KPC(ខៀវ)

លោក​ រ៉ូម៉ាតត​ ប្រធាន​ក្រម​បាល់ទាត់​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ជ័យជម្នះ​ប្រចាំ​មណ្ឌល​ខេត្ត​កំពង់ចាម​ឆ្នាំ​នេះ​ មាន​សភាព​តឹងតែង​បន្តិច​ ព្រោះ​ដោយ​សារ​មាន​ក្រុម​ចូលរួម​ច្រើន​ មាន​ទាំង​ក្នុង​ខេត្ត​ និង​ចំណូល​ថ្មី​ទៀត​ផង។​ ចំណែក​ក្រុម​ដែល​ចូលរួម​ទាំង​នោះ​សុទ្ធតែ​ក្មេងៗ​ មាន​កម្លាំង​ខ្លាំង។​

Inter KPC(ខៀវ)

បុរស​វ័យ​៣៥​ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា​ ចំណុច​ខ្លាំង​ដែល​ក្រុម​របស់​ខ្លួន​ធ្វើ​បាន​ល្អ​ ឬ​អាច​ឈ្នះ​ពាន​រហូត​មក​នេះ​ គឺ​ទាក់ទង​ទៅ​និង​បទ​ពិសោធ​ ព្រោះ​ម្នាក់​ៗ​លេង​បាល់​ប្រហែល​២០​ឆ្នាំ​មក​ហើយ​ ដូច្នេះ​ហាក់​មាន​​ប្រៀប​ជាង​ក្មេងៗ។​ បាល់ទាត់​ប្រសិន​បើ​កីឡាករ​មាន​ការ​យល់ដឹង​ច្រើន​ លេង​បាន​ច្រើន​នោះ​វា​ជា​ចំណុច​ល្អ​មួយ​សម្រាប់​ពួកគេ​អាច​យក​ឈ្នះ​ដៃគូ​ ឬ​ត្រូវ​លេង​របៀប​ណា​ដើម្បី​ឈ្នះ​ យ៉ាង​ណា​មិញ​ការ​ប្រកួត​ឆ្នាំ​នេះ​ក៏​ដូច​គ្នា​ដែរ​ គឺ​បញ្ហា​កម្លាំង​ទប់​ស្ទើរ​មិន​បាន​ជា​មួយ​កីឡាករ​វ័យ​ក្មេងៗ។​ «ខ្ញុំតែងប្រាប់គ្នា​ខ្ញុំថា​ ការ​ប្រកួត​មួយណាក៏​ជា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​របស់​ពួកយើង​ដែរ»សម្ដីប្រធាន​ក្រុម Inter KPC

Inter KPC ពេលឈ្នះជើងឯក

ខាង​ក្រោម​នេះ​ក្រុម​ជាប់​ចំណាត់ថ្នាក់​ និង​ក្រុម​បាន​ឡើង​មក​ភ្នំពេញ៖​

  • ក្រុម​ជាប់​លេខ១៖​ INTER KPC ទទួល​បាន​ទឹក​ប្រាក់ ១ ៥០០​ដុល្លារ​

  • ក្រុម​ជាប់​លេខ២៖​ ដី​ឡូត៍​ អាន​ វេងស្រ៊ុន​​ ទទួល​បាន​ទឹក​ប្រាក់​ ១ ០០០​ដុល្លារ​

  • ក្រុម​ជាប់​លេខ៣៖​ កុកសរ​ ទទួល​បាន​ទឹក​ប្រាក់​ ៥០០​ដុល្លារ​

  • ក្រុម​ជាប់​លេខ៤៖​ BLACK EAGLE FC ទទួល​បាន​ទឹក​ប្រាក់​ ២០០​ដុល្លារ​

  • ក្រុម​ THE WOLF (បាន​ទៅ​​ភ្នំពេញ)​

  • ក្រុម​ KING LION (បាន​ទៅ​​ភ្នំពេញ)​

  • ក្រុម​ MY 05 (បាន​ទៅ​ភ្នំពេញ)​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក ​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក ​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​ខេត្ត​កំពង់ចាម​នេះ​ទៅ​គឺ៖

មណ្ឌល​ ខេត្ត​កណ្ដាល៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

មណ្ឌល​ រាជ​ធានី​ភ្នំពេញ៖ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​មីនា។

ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស៖ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ៕​

អត្ថបទ៖ នួន ស៊ីណា​